ព្រះត្រៃបិដក ភាគ ៤៣

​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​គប្បី​ជាប់​តាម​នូវ​ភិក្ខុ​ ​ដែល​មិន​សង្រួម​មនិន្រ្ទិយ​នុ៎ះ​ ​ព្រោះហេតុតែ​មិន​សង្រួម​មនិន្រ្ទិយ​ឯណា​ ​ប្រតិប័ទ​ដើម្បី​សង្រួម​មនិន្រ្ទិយ​នោះ​ ​រក្សា​មនិន្រ្ទិយ​ ​ដល់​នូវ​ការ​សង្រួម​ ​ក្នុង​មនិន្រ្ទិយ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​ទូន្មាន​ ​(​នូវ​ឥន្រ្ទិយ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​ស្ងប់​រម្ងាប់​ ​(​វិតក្កៈ​)​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​បណ្ដោយឲ្យ​កាម​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​ ​អាស្រ័យ​នៅ​បាន​ ​គឺ​លះបង់​ ​បន្ទោបង់​ ​រម្ងាប់​ ​ធ្វើឲ្យ​វិនាស​ ​មិន​ឲ្យ​កើតមាន​ ​មិន​បណ្ដោយឲ្យ​ព្យាបាទ​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​.​.​.​ ​មិន​បណ្ដោយឲ្យ​វិហឹសា​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​.​.​.​ ​មិន​បណ្ដោយឲ្យ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​អាក្រក់​ ​ដែល​កើតឡើង​ហើយ​រឿយ​ៗ​ ​អាស្រ័យ​នៅ​បាន​ ​គឺ​លះបង់​ ​បន្ទោបង់​ ​រម្ងាប់​ ​ធ្វើឲ្យ​វិនាស​ ​មិន​ឲ្យ​កើតមាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​ស្ងប់​រម្ងាប់​ ​(​វិតក្កៈ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​
 [​១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​នេះ​ ​មាន៤យ៉ាង​។​ ​បដិបទា​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រតិប័ទ​លំបាក​ ​ទាំង​ត្រាស់​ដឹង​ ​ក៏​យឺតយូរ​ ​១​ ​ប្រតិប័ទ​លំបាក​ ​តែ​ត្រាស់​ដឹង​បាន​ឆាប់​ ​១​ ​ប្រតិប័ទ​ស្រួល​ ​តែ​ត្រាស់​ដឹង​យឺតយូរ​ ​១​ ​ប្រតិប័ទ​ស្រួល​ ​ទាំង​ត្រាស់​ដឹង​ ​ក៏បាន​ឆាប់​ ​១​។​ ​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636853694832668354
ទៅកាន់ទំព័រ៖