ព្រះត្រៃបិដក ភាគ ៤៣
ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទា ដែលជាប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈ ព្រោះមិនប្រកាន់មាំ។
[១៨] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះសារីបុត្ត ដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏គង់នៅក្នុងទីដ៏សមគួរ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត បដិបទានេះ មាន ៤។ បដិបទា ៤ គឺអ្វីខ្លះ ។ គឺប្រតិប័ទលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់ ១ ប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំង ត្រាស់ដឹងក៏បានឆាប់ ១។ ម្នាលអាវុសោ បដិបទា មាន ៤យ៉ាងនេះឯង។ ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តអ្នកអាស្រ័យនូវបដិបទាណា ដែលនាំឲ្យរួចចាកអាសវៈ ទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ម្នាលអាវុសោមោគ្គល្លាន បដិបទានេះ មាន ៤។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១
ID: 636853695423142127
ទៅកាន់ទំព័រ៖