ព្រះត្រៃបិដក ភាគ ៤៣
ប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់ ១ ប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំង ត្រាស់ដឹងក៏បានឆាប់ ១។ ម្នាលអាវុសោ បដិបទា មាន៤យ៉ាងនេះឯង។ ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទា ដែលជាប្រតិប័ទស្រួល ទាំងត្រាស់ ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។
[១៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានបា្រកដ នៅក្នុងលោក។ បុគ្គល ៤ ពួក ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជា សសង្ខារបរិនិព្វាយី
(១) ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយទៅ ទើបជាសសង្ខារបរិនិព្វាយី។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ពួកខ្លះ ក្នុងលោកនេះ ជាអសង្ខារបរិនិព្វាយី
(២) ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយទៅ ទើបជាអសង្ខារបរិនិព្វាយី។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសសង្ខារបរិនិព្វាយី ក្នុងបច្ចុប្បន្ន តើដូចម្ដេច។
(១) បុគ្គលដែលដល់ព្រះអរហត្ត ប្រកបដោយសេចក្តីព្យាយាម ហៅថា សសង្ខារបរិនិព្វាយី។ (២) បុគ្គលដែលដល់ព្រះអរហត្ត មិនបាច់ប្រកបដោយសេចក្តីព្យាយាម ហៅថា អសង្ខារបរិនិព្វាយី។ អដ្ឋកថា។
ID: 636853695768951906
ទៅកាន់ទំព័រ៖