ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញគ្រឿងមិនស្អាតក្នុងកាយ កំណត់សេចក្ដីបដិកូលក្នុងអាហារ កំណត់សេចក្ដីមិនត្រេកអរ ក្នុងលោកទាំងពួង ឃើញនូវសេចក្ដីមិនទៀង ក្នុងសង្ខារទាំងពួង មួយទៀត ភិក្ខុនោះ កំណត់សេចក្ដីស្លាប់ ដម្កល់ទុកដោយប្រពៃឰដ៏ខាងក្នុង។ ភិក្ខុនោះ តែងអាស្រ័យនូវសេក្ខពល (ធម៌ ជាកម្លាំងព្រះសេក្ខៈ) ៥ នេះ គឺសទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល ឥន្ទ្រិយ ៥ នេះ គឺសទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដ៏ក្លៀវក្លា រមែងកើតបា្រកដ ដល់ភិក្ខុនោះ ព្រោះឥន្រ្ទិយទាំង ៥ នេះក្លៀវក្លាដែរ ភិក្ខុនោះ ក៏ជាសសង្ខារបរិនិព្វាយី ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសសង្ខារបរិនិព្វាយី ក្នុងបច្ចុប្បន្នយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល លុះបែកធ្លាយរាងកាយទៅ ទើបជាសសង្ខារបរិនិព្វាយី តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញគ្រឿងមិនស្អាតក្នុងកាយ កំណត់សេចក្ដីបដិកូលក្នុងអាហារ កំណត់សេចក្ដីមិនត្រេកអរ ក្នុងលោកទាំងពួង ឃើញនូវសេចក្ដីមិនទៀង ក្នុងសង្ខារទាំងពួង មួយទៀត ភិក្ខុនោះ កំណត់សេចក្ដីស្លាប់ ដម្កល់ទុកដោយប្រពៃ ឰដ៏ខាងក្នុង។ ភិក្ខុនោះ តែងអាស្រ័យនូវសេក្ខពល ទាំង៥នេះ
ID: 636853695942021806
ទៅកាន់ទំព័រ៖