ព្រះត្រៃបិដក ភាគ ៤៣
គឺសទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល ឥន្រ្ទិយ ៥ នេះគឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្ទ្រិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយនៅទន់ខ្សោយ រមែងកើតបា្រកដ ដល់ភិក្ខុនោះ ព្រោះឥន្រ្ទិយទាំង ៥ នេះ នៅទន់ខ្សោយដែរ ភិក្ខុនោះ លុះបែកធ្លាយរាងកាយទៅ ទើបជាសសង្ខារបរិនិព្វាយី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលុះបែកធ្លាយរាងកាយទៅ ទើបជាសសង្ខារបរិនិព្វាយី យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអសង្ខារបរិនិព្វាយី ក្នុងបច្ចុប្បន្ននេះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ព្រោះរម្ងាប់នូវវិតក្កៈ វិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ព្រោះនឿយណាយចាកបីតិផង។បេ។ ចូលកាន់តតិយជ្ឈាន ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន។ ភិក្ខុនោះ តែងអាស្រ័យនូវសេក្ខពល ទាំង ៥ នេះ គឺសទ្ធាពល ហិរិពល ឱត្តប្បពល វីរិយពល បញ្ញាពល
ID: 636853696145933469
ទៅកាន់ទំព័រ៖