ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​លុះតែ​បែកធ្លាយ​រាងកាយ​ទៅ​ ​ទើប​ជា​អ​សង្ខា​របរិ​និ​ព្វា​យី​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង​ ​៤ពួក​នេះ​ ​រមែង​មា​នបា្រ​កដ​ ​នៅក្នុង​លោក​។​
 [​២០​]​ ​សម័យមួយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​ក្នុង​ទីនោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ដ៏​មាន​អាយុ​ ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ថេរ​វាចា​ ​នៃ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ករុណា​អាវុសោ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏បាន​ពោល​ពាក្យ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សហធម្មិក​ឯណាមួយ​ ​ជា​ភិក្ខុ​ក្ដី​ ​ភិក្ខុនី​ក្ដី​ ​ព្យាករ​នូវ​ការ​ដល់​ព្រះ​អរហត្ត​ ​ក្នុង​សំណាក់​ខ្ញុំ​ ​ដោយ​មគ្គ​ទាំង​ ​៤​ ​ឬ​បណ្ដា​មគ្គ​ទាំង​ ​៤​ ​នុ៎ះ​ ​មគ្គ​ណាមួយ​ ​ដោយ​អាការ​ទាំងពួង​។​ ​មគ្គ​ទាំង​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​វិបស្សនា​ ​មាន​សមថៈ​ ​ជា​ប្រធាន​ ​កាល​លោក​ចំរើន​វិបស្សនា​ ​មាន​សមថៈ​ជា​ប្រធាន​ ​មគ្គ​ក៏​កើតឡើង​។​ ​លោក​ក៏​បន្ទុំ​ ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​នូវ​មគ្គ​នោះ​ ​កាលបើ​លោក​បន្ទុំ​ ​ចំរើន​ ​ធ្វើឲ្យ​ច្រើនឡើង​ ​នូវ​មគ្គ​នោះ​ ​លោក​ក៏អាច​លះបង់​សញ្ញោជនៈ​ទាំងឡាយ​បាន​ ​ទាំង​អនុស័យ​ក៏​អស់​ទៅ​។​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636853696548826513
ទៅកាន់ទំព័រ៖