ព្រះត្រៃបិដក ភាគ ៤៣
តែងប្តេជ្ញាថា មិនមានរោគ អស់ ១០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ២០ ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ៣០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ៤០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគ អស់ ៥០ឆ្នាំក៏មាន តែងប្តេជ្ញាថា មិនមានរោគលើសជាង ១០០ឆ្នាំក៏មាន។ ម្នាលភិក្ខុទាំងឡាយ តែថាសត្វទាំងនោះ ដែលប្តេជ្ញាថា មិនមានរោគ ដោយចេតសិក សូម្បីត្រឹមតែវេលាមួយស្របក់ប៉ុណ្ណោះ ក៏រកបានដោយកម្រក្នុងលោក វៀរលែងតែព្រះខីណាស្រព។ ម្នាលភិក្ខុទាំងឡាយ រោគរបស់បព្វជិតនេះ មាន ៤ យ៉ាង។ រោគ ៤យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីប្រាថ្នាច្រើន មានសេចក្តីចង្អៀតចង្អល់ចិត្តនៅជានិច្ច មិនសន្ដោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១។ កាលភិក្ខុនោះ មានសេចក្ដីបា្រថ្នាច្រើន មានសេចក្ដីចង្អៀតចង្អល់ចិត្តនៅជានិច្ច មិនសន្ដោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានហើយ រមែងតាំងសេចក្ដីបា្រថ្នាលាមក ដើម្បីបាននូវសេចក្ដីថ្កុំថ្កើង ដើម្បីបានលាភសក្ការៈ និងសេចក្ដីសរសើរ ១។ ភិក្ខុនោះ តែងប្រឹងប្រែង ខ្នះខ្នែង ព្យាយាម ដើម្បីបាននូវសេចក្ដីថ្កុំថ្កើង
ID: 636853689539145582
ទៅកាន់ទំព័រ៖