ព្រះត្រៃបិដក ភាគ ៤៣

​លោក​ក៏​បន្ទុំ​ ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​មគ្គ​នោះ​ ​កាលបើ​លោក​បន្ទុំ​ ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​មគ្គ​នោះ​ ​លោក​ក៏អាច​លះបង់​សញ្ញោជនៈ​ទាំងឡាយ​បាន​ ​ទាំង​អនុស័យ​ ​ក៏​អស់​ទៅ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សហធម្មិក​ឯណាមួយ​ ​ជា​ភិក្ខុ​ក្ដី​ ​ជា​ភិក្ខុនី​ក្ដី​ ​ព្យាករ​នូវ​ការ​ដល់​ព្រះ​អរហត្ត​ ​ក្នុង​សំណាក់​ខ្ញុំ​ ​ដោយ​មគ្គ​ទាំង​ ​៤​ ​នេះ​ ​ឬក៏​បណ្ដា​មគ្គ​ទាំង​ ​៤​ ​នោះ​ ​ដោយ​មគ្គ​ណាមួយ​ ​ដោយ​អាការ​ទាំងពួង​បាន​។​

​ចប់​ ​បដិបទា​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​បដិបទា​វគ្គ​នោះ​គឺ​


​និយាយ​អំពី​បដិបទា​ ​៤យ៉ាង​ ​ដោយសង្ខេប​ ​១​ ​អំពី​បដិបទា​ ​៤យ៉ាង​ ​ដោយ​ពិស្ដារ​ ​១​ ​អំពី​បដិបទា​ ​៤យ៉ាង​ ​មាន​ភិក្ខុ​ពិចារណា​ឃើញថា​ ​មិន​ស្អាត​ ​ជាដើម​ ​១​ ​អំពី​បដិបទា​ ​៤​ ​យ៉ាង​ ​មាន​សេចក្ដីអត់ធន់​ ​ជាដើម​ ​២លើក​ ​អំពី​បដិបទា​រួមគ្នា​ដោយ​ចំណែក​ពីរ​ ​១​ ​អំពី​រឿង​ព្រះ​មោគ្គល្លាន​ ​១​ ​អំពី​ព្រះ​សារីបុត្ត​ ​១​ ​អំ​ពី​សស​ង្ខា​របរិ​និ​ព្វា​យី​ ​ជាដើម​ ​១​ ​អំពី​ការ​ចំរើន​សមថៈ​ ​និង​វិបស្សនា​ ​ជាគូ​នឹងគ្នា១​។​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636853696954579721
ទៅកាន់ទំព័រ៖