ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ បុគ្គល តាក់តែងវចីសង្ខារ ដោយខ្លួនឯង ដែលជាបច្ច័យនាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើង ក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃតាក់តែងវចីសង្ខារ ដែលជាបច្ច័យនាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្ដីដឹងច្បាស់ តាក់តែងវចីសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលតាក់តែងមនោសង្ខារ ដោយខ្លួនឯង ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃតាក់តែងមនោសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្ដីដឹងច្បាស់ តាក់តែងមនោសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមិនមានសេចក្ដីដឹងច្បាស់ តាក់តែងមនោសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន។ ម្នាលភិក្ខុទាំងឡាយ អវិជ្ជា តែងជាប់តាមទៅ ក្នុងធម៌ទាំងនេះ ព្រោះអវិជ្ជាវិនាស រលត់មិនមានសេសសល់
ID: 636853698571492203
ទៅកាន់ទំព័រ៖