ព្រះត្រៃបិដក ភាគ ៤៣
កាយនោះ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន វាចានោះ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន ចិត្តនោះ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន ខេត្តរមែងមិនមាន... វត្ថុរមែងមិនមាន... អាយតនៈ រមែងមិនមាន... អធិករណ៍ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាពនេះ មាន៤យ៉ាង។ ការបានអត្តភាព ៤យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅ មិនមែនជាសញ្ចេតនា របស់បុគ្គលដទៃនាំទៅ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់បុគ្គលដទៃនាំទៅ មិនមែនជាសញ្ចេតនា របស់ខ្លួននាំទៅក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅផង សញ្ចេតនា របស់បុគ្គលដទៃ នាំទៅផងក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅ ក៏មិនមែន សញ្ចេតនារបស់បុគ្គលដទៃនាំទៅ ក៏មិនមែន ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព មាន ៤យ៉ាងនេះឯង។
ID: 636853698801235343
ទៅកាន់ទំព័រ៖