ព្រះត្រៃបិដក ភាគ ៤៣

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បណ្ដាការ​បាន​ ​អត្តភាព​ទាំង​ ​៤​ ​នោះ​ ​ការបាន​អត្តភាព​ ​ដែល​សញ្ចេតនា​ ​របស់​ខ្លួន​នាំទៅ​ ​ក៏​មិនមែន​ ​សញ្ចេតនា​ ​របស់​បុគ្គល​ដទៃ​នាំទៅ​ ​ក៏​មិនមែន​ ​គេ​គប្បី​ឃើញថា​ ​បាន​ដល់​ទេវតា​ពួក​ណា​។​ ​ម្នាល​សារីបុត្ត​ ​គេ​ឃើញថា​ ​បាន​ដល់​ទេវតា​ ​ដែល​កើ​ត​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ហេតុ​ដូចម្ដេច​ ​បច្ច័យ​ដូចម្ដេច​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​ ​លោក​នេះ​ ​ច្យុត​ចាក​កាយ​ ​(​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​)​ ​នោះ​ហើយ​ ​ជា​អា​គាមិ​បុគ្គល​ ​មកកាន់​អត្តភាព​នេះ​ទៀត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ហេតុ​ដូចម្ដេច​ ​បច្ច័យ​ដូចម្ដេច​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ច្យុត​ចាក​កាយ​នោះ​ហើយ​ ​ជា​អនាគាមិ​បុគ្គល​ ​មិន​មកកាន់​អត្តភាព​នេះ​ទៀត​។​ ​ម្នាល​សារីបុត្ត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ ​លះបង់​ឱ​រម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​តែ​បុគ្គល​នោះ​ ​ក៏បាន​សម្រេ​ចនេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ក្នុង​បច្ចុប្បន្ន​ ​បុគ្គល​នោះ​ ​ក៏​ត្រេកអរ​នឹង​ឈាន​នោះ​ ​ពេញចិត្ត​នឹង​ឈាន​នោះ​ ​ដល់​នូវ​សេចក្ដីរីករាយ​ ​នឹង​ឈាន​នោះ​ ​កាល​លោក​តាំងនៅ​ក្នុង​ឈាន​នោះ​ ​ចុះចិត្តស៊ប់​ ​ក្នុង​ឈាន​នោះ​ ​សម្រេចសម្រាន្ដ​ ​ដោយ​ឈាន​នោះ​យ៉ាងច្រើន​ ​មិនបាន​ឲ្យ​សាបសូន្យ​ ​ចាក​ឈាន​នោះ​ទៅវិញ​ ​លុះដល់​ធ្វើ​មរណកាល​ទៅ​ ​តែង​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​កើ​ត​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636853699186557382
ទៅកាន់ទំព័រ៖