ព្រះត្រៃបិដក ភាគ ៤៣

​កាល​បុគ្គល​នោះ​ ​ច្យុត​ចាក​ភព​នោះ​ ​ក៏​ជា​អា​គាមិ​បុគ្គល​ ​មកកាន់​អត្តភាព​នេះ​ទៀត​។​ ​ម្នាល​សារីបុត្ត​ ​ចំណែក​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លះបង់​ឱ​រម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​បុគ្គល​នោះ​ ​បាន​សម្រេ​ចនេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ក្នុង​បច្ចុប្បន្ន​ ​បុគ្គល​នោះ​ ​ក៏​ត្រេកអរ​នឹង​ឈាន​នោះ​ ​ពេញចិត្ត​នឹង​ឈាន​នោះ​ ​ដល់​នូវ​សេចក្តី​រីករាយ​ ​ដោយ​ឈាន​នោះ​ ​កាល​លោក​តាំងនៅ​ក្នុង​ឈាន​នោះ​ ​ចុះចិត្តស៊ប់​ ​ក្នុង​ឈាន​នោះ​ ​សម្រេចសម្រាន្ដ​ ​ដោយ​ឈាន​នោះ​យ៉ាងច្រើន​ ​មិនបាន​សាបសូន្យ​ ​ចាក​ឈាន​នោះ​ទៅវិញ​ ​លុះដល់​ធ្វើ​មរណកាល​ទៅ​ ​តែង​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​កើ​ត​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​កាល​បុគ្គល​នោះ​ច្យុត​ ​ចាក​ភព​នោះ​ ​ក៏​ជា​អនាគាមិ​បុគ្គល​ ​មិន​មកកាន់​អត្តភាព​នេះ​ទៀត​។​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ច្យុត​ចាក​កាយ​នោះ​ ​បាន​ជា​អា​គាមិ​បុគ្គល​ ​មកកាន់​អត្តភាព​នេះ​ទៀត​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ ​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ច្យុត​ចាក​កាយ​នោះ​ ​បាន​ជា​អនាគាមិ​បុគ្គល​ ​មិន​មកកាន់​អត្តភាព​នេះ​ទៀត​។​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636853699354486987
ទៅកាន់ទំព័រ៖