ព្រះត្រៃបិដក ភាគ ៤៣

​បើ​អ្នកណា​ ​មាន​សេចក្តី​សង្ស័យ​ ​ឬ​ងឿងឆ្ងល់​ ​អ្នកនោះ​ ​ចូរ​សួរ​ប្រស្នា​នឹង​ខ្ញុំ​ចុះ​ ​ខ្ញុំ​នឹងអាច​ឆ្លើយ​ដោះស្រាយ​ ​ទាន់​ព្រះ​សាស្តា​ ​ទ្រង់​ឆ្លៀវឆ្លាស​លើសលុប​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គង់នៅ​ចំពោះមុខ​យើង​ទាំងឡាយ​ស្រាប់ហើយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ទើបនឹង​ទទួល​ឧបសម្បទា​ ​បាន​កន្លះ​ខែ​ ​អាច​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​និរុត្តិប្បដិ​សម្ភិទា​ ​ដោយ​ចំណែក​ ​ដោយ​ព្យពា្ជនៈ​បាន​ ​ខ្ញុំ​នឹង​ប្រាប់​ ​នឹង​សំដែង​ ​នឹង​ធ្វើឲ្យ​យល់​ច្បាស់​ ​នឹង​តាំង​ផ្តើម​ ​នឹង​បើក​ ​នឹង​ចែក​ ​នឹង​ធ្វើឲ្យ​រាក់​ ​នូវ​និរុត្តិប្បដិ​សម្ភិទា​នោះ​ ​ដោយ​អនេកបរិយាយ​បាន​។​ ​បើ​អ្នកណា​ ​មាន​សេចក្តី​សង្ស័យ​ ​ឬ​ងឿងឆ្ងល់​ ​អ្នកនោះ​ ​ចូរ​សួរ​ប្រស្នា​នឹង​ខ្ញុំ​ចុះ​ ​ខ្ញុំ​នឹងអាច​ឆ្លើយ​ដោះស្រាយ​ ​ទាន់​ព្រះ​សាស្តា​ ​ទ្រង់​ឆ្លៀវឆ្លាស​លើសលុប​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គង់នៅ​ចំពោះមុខ​យើង​ទាំងឡាយ​ស្រាប់ហើយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ទើបនឹង​ទទួល​ឧបសម្បទា​ ​បាន​កន្លះ​ខែ​ ​អាច​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​បដិភាណប្បដិសម្ភិទា​ ​ដោយ​ចំណែក​ ​ដោយ​ព្យពា្ជនៈ​បាន​ ​ខ្ញុំ​នឹង​ប្រាប់​ ​នឹង​សំដែង​ ​នឹង​ធ្វើឲ្យ​យល់​ច្បាស់​ ​នឹង​តាំង​ផ្តើម​ ​នឹង​បើក​ ​នឹង​ចែក​ ​នឹង​ធ្វើឲ្យ​រាក់​ ​នូវ​បដិភាណប្បដិសម្ភិទា​នោះ​ ​ដោយ​អនេកបរិយាយ​បាន​។​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636853700054817044
ទៅកាន់ទំព័រ៖