ព្រះត្រៃបិដក ភាគ ៤៣

​បើ​អ្នកឯណា​ ​មាន​សេចក្តី​សង្ស័យ​ ​ឬ​ងឿងឆ្ងល់​ ​អ្នកនោះ​ចូរ​សួរ​ប្រស្នា​នឹង​ខ្ញុំ​ចុះ​ ​ខ្ញុំ​នឹង​ឆ្លើយ​ដោះស្រាយ​ ​ទាន់​ព្រះ​សាស្តា​ ​ទ្រង់​ឆ្លៀវឆ្លាស​លើសលុប​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គង់នៅ​ចំពោះមុខ​យើង​ទាំងឡាយ​ស្រាប់ហើយ​។​
 [​២៣​]​ ​គ្រានោះ​ ​ព្រះ​មហា​កោ​ដិ្ឋ​តៈ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ ​បពា្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​មហា​កោ​ដ្ឋិ​តៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​សួរ​ព្រះ​សារីបុត្ត​ ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ផស្សា​យតនៈ​ទាំង៦​ ​វិនាស​រលត់​មិន​មាន​ ​សេសសល់​ ​អ្វី​ដទៃ​តិចតួច​ ​នៅ​មាន​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​អ្នក​កុំ​សួរ​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ព្រោះ​ផស្សា​យតនៈ​ទាំង​ ​៦​ ​វិនាស​ ​រលត់​មិន​មាន​សេសសល់​ ​អ្វី​ដទៃ​ ​តិចតួច​ ​មិន​មាន​ទេ​ឬ​។​ ​ម្នាល​អាវុសោ​ ​អ្នក​កុំ​សួរ​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ព្រោះ​ផស្សា​យតនៈ​ទាំង​ ​៦​ ​វិនាស​ ​រលត់​មិន​មាន​សេសសល់​ ​អ្វី​ដទៃ​តិចតួច​ ​មាន​ខ្លះ​ ​មិន​មាន​ខ្លះ​ឬ​។​ ​ម្នាល​អាវុសោ​ ​អ្នក​កុំ​សួរ​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ព្រោះ​ ​ផស្សា​យតនៈ​ទាំង​ ​៦​ ​វិនាស​ ​រលត់​មិន​មាន​សេសសល់​ ​អ្វី​ដទៃ​តិចតួច​ ​មាន​ក៏​មិនមែន​ ​មិន​មាន​ក៏​មិនមែន​ឬ​។
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636853700302531212
ទៅកាន់ទំព័រ៖