ព្រះត្រៃបិដក ភាគ ៤៣
ដើម្បីបាននូវលាភសក្ការៈ និងសេចក្ដីសរសើរ ១។ ភិក្ខុនោះ តែងចូលទៅកាន់ត្រកូល ដើម្បីអោយគេរាប់អាន អង្គុយនៅ (ក្នុងត្រកូល) ដើម្បីអោយគេរាប់អាន ពោលធម៌ (ក្នុងត្រកូល) ដើមី្បអោយគេរាប់អាន អត់ទ្រាំឧច្ចារៈ បស្សាវៈ (ក្នុងត្រកូល) ដើម្បីអោយគេរាប់អាន ១។ ម្នាលភិក្ខុទាំងឡាយ រោគរបស់បព្វជិត មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងមិនជាអ្នកបា្រថ្នាច្រើន មានសេចក្ដីចង្អៀតចង្អល់ចិត្តនៅជានិច្ច មិនសន្ដោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិកា្ខរ តាមមានតាមបាន នឹងមិនតាំងសេចក្ដីបា្រថ្នាលាមក ដើម្បីបាននូវសេចក្ដីថ្កុំថ្កើង ដើម្បីបាននូវលាភសក្ការៈ និងសេចក្តីសរសើរ នឹងមិនប្រឹងប្រែង ខ្នះខ្នែង ព្យាយាម ដើម្បីបាននូវសេចក្តីថ្កុំថ្កើង ដើម្បីបានលាភសក្ការៈ និងសេចក្ដីសរសើរ នឹងជាអ្នកចេះអត់ទ្រាំ ចំពោះត្រជាក់ ក្ដៅ សេចក្តីឃ្លាន ស្រេក សម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ចំពោះពាក្យសំដី ដែលអាក្រក់ ជួជាតិ ជាអ្នកអត់ធ្មត់ ចំពោះវេទនា ដែលកើតឡើង ក្នុងសរីរៈរាងកាយ ដែលជាទុក្ខក្លៀវក្លា ក្រហល់ក្រហាយ ខ្លោចផ្សា មិនត្រជាក់ចិត្ត មិនគាប់ចិត្ត
ID: 636853689718625848
ទៅកាន់ទំព័រ៖