ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​អាវុសោ​ ​អ្នក​កុំ​សួរ​យ៉ាងនេះ​ឡើយ​។​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ផស្សា​យតនៈ​ទាំង​ ​៦​ ​វិនាស​ ​រលត់​មិន​មាន​សេសសល់​ ​អ្វី​ដទៃ​ ​តិចតួច​ ​នៅ​មាន​ដែរ​ឬ​ ​អ្នកពោល​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​កុំ​សួរ​យ៉ាងនេះ​ឡើយ​។​ ​កាល​ ​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ផស្សា​យតនៈ​ទាំង​ ​៦​ ​វិនាស​រលត់​ ​មិន​មាន​សេសសល់​ ​អ្វី​ដទៃ​តិចតួច​ ​មិន​មាន​ឬ​ ​អ្នកពោល​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​កុំ​សួរ​យ៉ាងនេះ​ឡើយ​។​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ផស្សា​យតនៈ​ទាំង​ ​៦​ ​វិនាស​ ​រលត់​មិន​មាន​សេស​ ​សល់​ ​អ្វី​ដទៃ​តិចតួច​ ​មាន​ខ្លះ​ ​មិន​មាន​ខ្លះ​ឬ​ ​អ្នកពោល​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​កុំ​សួរ​ ​យ៉ាងនេះ​ឡើយ​។​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ផស្សា​យតនៈ​ទាំង​ ​៦​ ​វិនាស​រលត់​ ​មិន​មាន​សេសសល់​ ​អ្វី​ដទៃ​តិចតួច​ ​មាន​ក៏​មិនមែន​ ​មិន​មាន​ក៏​មិនមែន​ឬ​ ​អ្នកពោល​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​កុំ​សួរ​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ចុះ​សេចក្ដី​នៃ​ភាសិត​នេះ​ ​គប្បី​យល់​បាន​ ​ដោយ​ប្រការ​ដូចម្តេច​។​ ​កាលបើ​ពោល​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ ​ផស្សា​យតនៈ​ទាំង​ ​៦​ ​វិនាស​រលត់​ ​មិន​មាន​សេសសល់​ ​អ្វី​ដទៃ​តិចតួច​នៅ​មាន​ ​ឈ្មោះថា​ធ្វើ​ធម៌​មិនបាន​យឺតយូរ​ ​ឲ្យ​យឺតយូរ​ ​កាលបើ​ពោល​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ ​ផស្សា​យតនៈ​ទាំង​ ​៦​ ​វិនាស​ ​រលត់​មិន​មាន​សេសសល់​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636853700485251663
ទៅកាន់ទំព័រ៖