ព្រះត្រៃបិដក ភាគ ៤៣
អ្វីដទៃតិចតួចមិនមាន ឈ្មោះថា ធ្វើធម៌ មិនបានយឺតយូរ ឲ្យយឺតយូរ កាលបើពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះ ឈ្មោះថា ធ្វើធម៌ មិនបានយឺតយូរ ឲ្យយឺតយូរ កាលបើពោលថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមានក៏មិនមែន ឈ្មោះថា ធ្វើធម៌មិនបានយឺតយូរ ឲ្យយឺតយូរ។ ម្នាលអាវុសោ ផស្សាយតនៈ ទាំង៦ នៅប្រព្រឹត្តទៅបានដរាបណា បបញ្ចធម៌ (ធម៌ជាគ្រឿងយឺតយូរ) ក៏មាននៅដរាបនោះ បបញ្ចធម៌ នៅប្រព្រឹត្តទៅបានដរាបណា ផស្សាយតនៈទាំង ៦ ក៏ប្រព្រឹត្តទៅបាន ដរាបនោះ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង៦ វិនាស រលត់មិនមានសេសសល់ បបញ្ចធម៌ ក៏រលត់ទៅ បបញ្ចធម៌ ក៏ស្ងប់ទៅ។
[២៤] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅរកព្រះមហាកោដ្ឋិតៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាកោដ្ឋិតៈដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ
ID: 636853700697673813
ទៅកាន់ទំព័រ៖