ព្រះត្រៃបិដក ភាគ ៤៣
ក៏បានសួរព្រះមហាកោដ្ឋិតៈ ដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច នៅមានដែរឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មិនមានឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះ ផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះ ដែរឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានក៏មិនមែន មិនមាន ក៏មិនមែនឬ។ ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ។ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាសរលត់ មិនមានសេសសល់ អ្វីដទៃតិចតួច នៅមានដែរឬ លោកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មិនមានឬ លោកពោលថា ម្នាលអាវុសោ អ្នកកុំសួរយ៉ាងនេះឡើយ កាលខ្ញុំសួរថា ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់ មិនមានសេសសល់ អ្វីដទៃតិចតួច មានខ្លះ មិនមានខ្លះឬ
ID: 636853700877174080
ទៅកាន់ទំព័រ៖