ព្រះត្រៃបិដក ភាគ ៤៣

​លោក​ពោល​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​កុំ​សួរ​យ៉ាងនេះ​ឡើយ​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​វិនាស​ ​រលត់​ ​មិន​មាន​សេសសល់​ ​អ្វី​ដទៃ​តិចតួច​ ​មាន​ក៏​មិនមែន​ ​មិន​មាន​ក៏​មិនមែន​ឬ​ ​លោក​ពោល​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​កុំ​សួរ​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ចុះ​សេចក្ដី​នៃ​ភាសិត​នេះ​ ​គប្បី​យល់​បាន​ ​ដោយ​ប្រការ​ដូចម្ដេច​។​ ​កាលបើ​ពោល​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​វិនាស​ ​រលត់​មិន​មាន​សេសសល់​ ​អ្វី​ដទៃ​តិចតួច​ ​មាន​ ​ឈ្មោះថា​ ​ធ្វើ​ធម៌​ ​ដែល​មិនបាន​យឺតយូរ​ ​ឲ្យ​យឺតយូរ​ ​កាល​ពោល​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​វិនាស​ ​រលត់​មិន​មាន​សេសសល់​ ​អ្វី​ដទៃ​តិចតួច​ ​មិន​មាន​ ​ឈ្មោះថា​ ​ធ្វើ​ធម៌​មិនបាន​យឺតយូរ​ ​ឲ្យ​យឺតយូរ​ ​កាលបើ​ពោល​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​វិនាស​ ​រលត់​ ​មិន​មាន​សេសសល់​ ​អ្វី​ដទៃ​តិចតួច​ ​មាន​ខ្លះ​ ​មិន​មាន​ខ្លះ​ ​ឈ្មោះថា​ ​ធ្វើ​ធម៌​មិនបាន​យឺតយូរ​ ​ឲ្យ​យឺតយូរ​ ​កាលបើ​ពោល​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​វិនាស​ ​រលត់​ ​មិន​មាន​សេសសល់​ ​អ្វី​ដទៃ​តិចតួច​ ​មាន​ក៏​មិនមែន​ ​មិន​មាន​ក៏​មិនមែន​ ​ឈ្មោះថា​ ​ធ្វើ​ធម៌​មិនបាន​យឺតយូរ​ ​ឲ្យ​យឺតយូរ​។​ ​ម្នាល​អាវុសោ​ ​ផស្សា​យតនៈ​ ​ទាំង​ ​៦​ ​នៅ​ប្រព្រឹត្តទៅ​បាន​ ​ដរាបណា​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636853701060754580
ទៅកាន់ទំព័រ៖