ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​អាវុសោ​ ​ចុះ​បុគ្គល​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ព្រោះ​វៀរចាក​វិជ្ជា​ ​និង​ចរណៈ​ឬ​។​ ​ម្នាល​អាវុសោ​ ​ដំណើរ​នេះ​ ​មិន​ដូច្នោះ​ទេ​។​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ចុះ​បុគ្គល​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ដោយ​វិជ្ជា​ ​អ្នក​ក៏​ពោល​ថា​ ​ម្នាល​អាវុសោ​ ​ដំណើរ​នេះ​ ​មិន​ដូច្នោះ​ទេ​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ចុះ​បុគ្គល​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ដោយ​ចរណៈ​ឬ​ ​អ្នកពោល​ថា​ ​ម្នាល​អាវុសោ​ ​ដំណើរ​នេះ​ ​មិន​ដូច្នោះ​ទេ​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ចុះ​បុគ្គល​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ដោយ​វិជ្ជា​ ​និង​ចរណៈ​ឬ​ ​អ្នកពោល​ថា​ ​ម្នាល​អាវុសោ​ ​ដំណើរ​នេះ​ ​មិន​ដូច្នោះ​ទេ​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ចុះ​បុគ្គល​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ព្រោះ​វៀរចាក​វិជ្ជា​ ​និង​ចរណៈ​ឬ​ ​អ្នកពោល​ថា​ ​ម្នាល​អាវុសោ​ ​ដំណើរ​នេះ​ ​មិន​ដូច្នោះ​ទេ​។​ ​ម្នាល​អាវុសោ​ ​ចុះ​បុគ្គល​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ដោយ​ប្រការ​ដូចម្ដេច​។​ ​ម្នាល​អាវុសោ​ ​បើ​បុគ្គល​នឹង​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ដោយ​វិជ្ជា​ហើយ​ ​បុគ្គល​ប្រកបដោយ​ឧបាទាន​ ​ក៏​ឈ្មោះថា​ ​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ម្នាល​អាវុសោ​ ​បើ​បុគ្គល​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ដោយ​ចរណៈ​ហើយ​ ​បុគ្គល​ប្រកបដោយ​ឧបាទាន​ ​ក៏​ឈ្មោះថា​ ​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ម្នាល​អាវុសោ​ ​បើ​បុគ្គល​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ដោយ​វិជ្ជា​ ​និង​ចរណៈ​ហើយ​ ​បុគ្គល​ប្រកបដោយ​ឧបាទាន​ ​ក៏​ឈ្មោះថា​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ម្នាល​អាវុសោ​ ​បើ​បុគ្គល​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ព្រោះ​វៀរចាក​វិជ្ជា​ ​និង​ចរណៈ​ហើយ​ ​បុថុជ្ជន​ ​ក៏​ឈ្មោះថា​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636853701488519047
ទៅកាន់ទំព័រ៖