ព្រះត្រៃបិដក ភាគ ៤៣
ម្នាលអាវុសោ ព្រោះបុថុជ្ជនវៀរចាកវិជ្ជា និងចរណៈ ម្នាលអាវុសោ បុគ្គលបា្រសចាកចរណៈហើយ រមែងមិនដឹង មិនឃើញ តាមសេចក្ដីពិតបាន បុគ្គលប្រកបដោយចរណៈហើយ រមែងដឹង រមែងឃើញ តាមសេចក្ដីពិតបាន កាលបុគ្គលដឹង ឃើញតាមសេចក្ដីពិត ក៏រមែងធ្វើនូវទីបំផុតទុក្ខបាន។
[២៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា កាលបើប្រាថ្នា (ធ្វើខ្លួន) ឲ្យត្រឹមត្រូវ គួរបា្រថ្នា យ៉ាងនេះថា សូមឲ្យអាត្មាអញ មានគុណសម្បត្តិ ដូចជាព្រះសារីបុត្ត និង ព្រះមោគ្គល្លាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះសារីបុត្ត និងមោគ្គល្លាននុ៎ះ ទុកជាជញ្ជីង ជាបែបផែន ដល់ពួកភិក្ខុជាសាវក របស់តថាគត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីអ្នកមានសទ្ធា កាលបើបា្រថ្នាឲ្យត្រូវ គួរបា្រថ្នា យ៉ាងនេះថា សូមឲ្យអាត្មាអញ មានគុណសម្បត្តិ ដូចជា ខេមាភិក្ខុនី និងឧប្បលវណ្ណាភិក្ខុនី។ ម្នាលភិក្ខុទាំងឡាយ ព្រោះខេមាភិក្ខុនី និង ឧប្បលវណ្ណាភិក្ខុនីនុ៎ះ ទុកជាជញ្ជីង ជាបែបផែន ដល់ពួកភិក្ខុនីជាសាវិកា របស់តថាគត។ ម្នាលភិក្ខុទាំងឡាយ ឧបាសកអ្នកមានសទ្ធា កាលបើប្រាថ្នាឲ្យត្រូវ គួរបា្រថ្នាយ៉ាងនេះថា សូមឲ្យអាត្មាអញ មានគុណសម្បត្តិ ដូចជាចិត្តគហបតី និងហត្ថកអាឡវកៈ។
ID: 636853701745313735
ទៅកាន់ទំព័រ៖