ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ចិត្ត​គហបតី​ ​និង​ហត្ថ​ក​អា​ឡ​វក​នុ៎ះ​ ​ទុកជា​ជញ្ជីង​ ​ជា​បែបផែន​ ​ដល់​ពួក​ ​ឧបាសក​ ​ជា​សាវក​របស់​តថាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​អ្នកមាន​សទ្ធា​ ​កាល​បើ​បា្រ​ថ្នា​ឲ្យ​ត្រូវ​ ​គួ​របា្រថ្នា​ ​យ៉ាងនេះ​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មានគុណ​សម្បត្តិ​ ​ដូចជា​ឧបាសិកា​ឈ្មោះ​ ​ខុ​ជ្ជុ​ត្ត​រា​ ​និង​វេឡុ​ក​ណ្ត​កិ​យា​នន្ទ​មាតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ខុ​ជ្ជុ​ត្ត​រា​ឧបាសិកា​ ​និង​វេឡុ​ក​ណ្ត​កិ​យា​នន្ទ​មាតា​នុ៎ះ​ ​ទុកជា​ជញ្ជីង​ ​ជា​បែបផែន​ ​ដល់​ពួក​ ​ឧបាសិកា​ ​ជា​សាវិកា​របស់​តថាគត​។​
 [​២៧​]​ ​គ្រានោះ​ឯង​ ​ព្រះ​រាហុល​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួចហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​រាហុល​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​នែ​រាហុល​ ​បឋវីធាតុ​ ​ដែល​ជា​ខាងក្នុង​ខ្លួន​ ​និង​បឋវីធាតុ​ជា​ខាងក្រៅ​នុ៎ះ​ ​ក៏​ជា​បឋវីធាតុ​ ​ដូចគ្នា​ទេ​ ​ភិក្ខុ​ត្រូវ​ឃើញ​បឋវីធាតុ​នោះ​ ​គួរ​តាមពិត​ដោយ​បា្រ​ជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ខ្លួន​អញ​ទេ​ ​លុះ​ភិក្ខុ​ឃើញ​បឋវីធាតុ​នុ៎ះ​ ​តាមពិត​ដោយ​បា្រ​ជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ហើយ​ ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636853701957085848
ទៅកាន់ទំព័រ៖