ព្រះត្រៃបិដក ភាគ ៤៣

​រមែង​ធុញទ្រាន់​ ​ក្នុង​បឋវីធាតុ​ ​រមែង​ញុំាង​ចិត្ត​ឲ្យ​នឿយណាយ​ ​ក្នុង​បឋវីធាតុ​។​ ​នែ​រាហុល​ ​អាបោធាតុ​ ​ដែល​ជា​ខាងក្នុង​ ​និង​ ​អាបោធាតុ​ជា​ខាងក្រៅ​នុ៎ះ​ ​ក៏​ជា​អាបោធាតុ​ដូចគ្នា​ទេ​ ​ភិក្ខុ​ត្រូវ​ឃើញ​អាបោធាតុ​នោះ​ ​គួរ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ខ្លួន​អញ​ទេ​ ​លុះ​ភិក្ខុ​ឃើញ​អាបោធាតុ​នុ៎ះ​ ​តាមពិត​ដោយ​បា្រ​ជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ហើយ​ ​រមែង​ធុញទ្រាន់​ ​ក្នុង​អាបោធាតុ​ ​រមែង​ញុំាង​ចិត្ត​ ​ឲ្យ​នឿយណាយ​ ​ក្នុង​អាបោធាតុ​។​ ​នែ​រាហុល​ ​តេជោធាតុ​ ​ដែល​ជា​ខាងក្នុង​ ​និង​តេជោធាតុ​ជា​ខាងក្រៅ​នុ៎ះ​ ​ក៏​ជា​តេជោធាតុ​ ​ដូចគ្នា​ទេ​ ​ភិក្ខុ​ត្រូវ​ឃើញ​តេជោធាតុ​ ​តាមពិត​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ខ្លួន​អញ​ទេ​ ​លុះ​ភិក្ខុ​ឃើញ​តេជោធាតុ​នុ៎ះ​ ​តាមពិត​ដោយ​បា្រ​ជ្ញា​ ​ដ៏​ប្រពៃ​យ៉ាងនេះ​ហើយ​ ​រមែង​ធុញទ្រាន់​ ​ក្នុង​តេជោធាតុ​ ​រមែង​ញុំាង​ចិត្ត​ ​ឲ្យ​នឿយណាយ​ ​ក្នុង​តេជោធាតុ​។​ ​នែ​រាហុល​ ​វាយោធាតុ​ ​ដែល​ជា​ខាងក្នុង​ ​និង​វាយោធាតុ​ជា​ខាងក្រៅ​នុ៎ះ​ ​ក៏​ជា​វាយោធាតុ​ ​ដូចគ្នា​ទេ​ ​ភិក្ខុ​ត្រូវ​ឃើញ​វាយោធាតុ​នុ៎ះ​ ​គួរ​តាមពិត​ ​ដោយ​បា្រ​ជា្ញ​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ខ្លួន​អញ​ទេ​ ​លុះ​ភិក្ខុ​ឃើញ​វាយោធាតុ​នុ៎ះ​ ​តាមពិត​ដោយ​បា្រ​ជ្ញា​ដ៏​ប្រពៃ​ ​តាម​ហេតុ​យ៉ាងនេះ​ហើយ​ ​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636853702135636060
ទៅកាន់ទំព័រ៖