ព្រះត្រៃបិដក ភាគ ៤៣

រមែង​ធុញទ្រាន់​ ​ក្នុង​វាយោធាតុ​ ​រមែង​ញុំាង​ចិត្ត​ ​ឲ្យ​នឿយណាយ​ ​ក្នុង​វាយោធាតុ​។​ ​នែ​រាហុល​ ​ភិក្ខុ​ពិចារណា​ឃើញច្បាស់​ ​នូវ​ធាតុ​ទាំង​ ​៤​ ​នេះ​ថា​ ​មិនមែន​ខ្លួន​ ​មិនមែន​កើត​ក្នុង​ខ្លួន​ ​ក្នុង​កាលណា​ ​នែ​រាហុល​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​បាន​ផ្តាច់ផ្តិល​តណ្ហា​ ​គាស់រំលើង​សញ្ញោជនៈ​ ​ធ្វើ​ទីបំផុត​ទុក្ខ​បាន​ហើយ​ ​ព្រោះ​ត្រាស់​ដឹង​ ​នូវ​ការ​លះ​សេចក្តី​ប្រកាន់​តាម​ហេតុ​។​ ​
 [​២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះឯង​ ​តែង​មាន​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​បាន​ចេ​តោ​វិមុត្តិ​(​១​)​ ​ដ៏​ល្អិត​ណាមួយ​ ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ការ​រំ​លត់​សក្កា​យ​ ​កាល​ភិក្ខុ​នោះ​ ​កំពុង​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ការ​រំ​លត់​សក្កា​យ​ ​ចិត្ត​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះ​ថា្ល​ ​មិន​តាំងនៅ​ ​មិន​ស្លុង​ចុះ​ ​ក្នុង​ការ​រំ​លត់​សក្កា​យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រំ​លត់​សក្កា​យ​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​មិន​គប្បី​បាន​តាម​បា្រ​ថ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​បុរស​ ​មានដៃ​ប្រឡាក់​ជ័រស្អិត​ ​ចាប់​មែកឈើ​ ​ដៃ​បុរស​នោះ​ ​ស្អិត​ថ្ពក់​ជាប់​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ចេ​តោ​វិមុត្តិ​ ​ដ៏​ល្អិត​ណាមួយ​
​(​១​)​ ​សំដៅយក​សមាបត្តិ​ ​ទាំង៨​ ​សមាបត្តិ​ណាមួយ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636853702465094904
ទៅកាន់ទំព័រ៖