ព្រះត្រៃបិដក ភាគ ៤៣
ដែលអាចនឹងឆក់យកជីវិតទៅបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
[៨] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ បានហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុដ៏មានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្ដាប់ពាក្យព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី ពិចារណាឃើញធម៌ ៤ ប្រការ ដែលមាននៅក្នុងខ្លួន គប្បីចូលចិត្តបានថា អាត្មាអញ សាបសូន្យ ចាកកុសលធម៌ទាំងឡាយ ព្រោះការដែលមានធម៌ ៤ ប្រការនេះ នៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅថា ជាសេចក្តីសាបសូន្យ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។ គឺការដុះដាលរាគៈ ១ ការដុះដាលទោសៈ ការដុះដាលមោហៈ ១ និងមិនមានបញ្ញាចក្ខុ ប្រព្រឹត្តទៅក្នុងឋានៈ និងអដ្ឋានៈដ៏ជ្រាលជ្រៅ ១។ ម្នាលភិក្ខុទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្តី ភិក្ខុនីក្តី ពិចារណាឃើញធម៌ ៤ ប្រការនេះ មាននៅក្នុងខ្លួន គប្បីចូលចិត្តថា អាត្មាអញ សាបសូន្យ ចាកកុសលធម៌ ព្រោះការដែលមានធម៌ ៤ ប្រការនេះ នៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅថា ជាសេចក្តីសាបសូន្យ។
ID: 636853689909646773
ទៅកាន់ទំព័រ៖