ព្រះត្រៃបិដក ភាគ ៤៣
ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ (ការរំលត់សក្កាយ) កាលបើលោកធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងសក្កាយនិរោធ ម្នាលភិក្ខុទាំងឡាយ សក្កាយនិរោធនុ៎ះ របស់ភិក្ខុនោះឯង មិនគប្បីបានតាមបា្រថ្នា ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ កាលបើលោកធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងសក្កាយនិរោធ ម្នាលភិក្ខុទាំងឡាយ សក្កាយនិរោធនុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមបា្រថ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានដៃស្អាត ចាប់មែកឈើ ដៃរបស់បុរសនោះ មិនស្អិត មិនកាន់ មិនជាប់ទេ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធើ្វទុកក្នុងចិត្ត នូវសក្កាយនិរោធ កាលបើលោកធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងសក្កាយនិរោធ
ID: 636853702678767125
ទៅកាន់ទំព័រ៖