ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្កា​យ​និរោធ​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ឯង​ ​គប្បី​បាន​តាម​បា្រ​ថ្នា​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​បាន​ចេ​តោ​វិមុត្តិ​ ​ដ៏​ល្អិត​ណាមួយ​ ​ភិក្ខុ​នោះ​ ​ធើ្វ​ទុក​ក្នុងចិត្ត​ ​នូវ​ការ​ទំ​លាយ​អវិជ្ជា​ ​កាលបើ​លោក​ធើ្វ​ទុក​ក្នុងចិត្ត​ ​នូវ​ការ​ទំ​លាយ​អវិជ្ជា​ ​ចិត្ត​រមែង​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ចុះ​ស៊ប់​ ​ក្នុង​ការ​ទំ​លាយ​អវិជ្ជា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ទំ​លាយ​អវិជ្ជា​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ឯង​ ​មិន​គប្បី​បាន​តាម​បា្រ​ថ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​ត្រពាំង​ ​ដ៏​ស្មោកគ្រោក​ ​ដែល​កើតឡើង​ ​រាប់​ដោយ​ឆ្នាំ​ដ៏​ច្រើន​ ​បុរស​បិទមាត់​រង្វះ​ ​សម្រាប់​បង្ហូរ​ចូល​របស់​ត្រពាំង​នោះ​ ​បើក​មាត់​រង្វះ​សម្រាប់​បង្ហូរ​ចេញ​ ​ភ្លៀង​សោត​ ​ក៏​មិន​គប្បី​បង្អុរ​ធារទឹក​ ​ដោយ​ប្រពៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​ការ​ធ្លាយ​ភ្លឺត្រពាំង​នុ៎ះ​ ​ក៏​មិន​សម្រ​ចបា​ន​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាន​ចេ​តោ​វិមុត្តិ​ ​ដ៏​ល្អិត​ណាមួយ​ ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ការ​ទំ​លាយ​ ​អវិជ្ជា​ ​កាលបើ​លោក​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ការ​ទំ​លាយ​អវិជ្ជា​ ​ចិត្ត​រមែង​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ចុះ​ស៊ប់​ ​ក្នុង​ការ​ទំ​លាយ​អវិជ្ជា​ ​ការ​ទំ​លាយ​អវិជ្ជា​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ឯង​ ​មិន​គប្បី​បាន​តាម​បា្រ​ថ្នា​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636853702867307909
ទៅកាន់ទំព័រ៖