ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​បាន​ចេ​តោ​វិមុត្តិ​ ​ដ៏​ល្អិត​ណាមួយ​ ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ការ​ទំ​លាយ​អវិជ្ជា​ ​កាលបើ​លោក​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ការ​ទំ​លាយ​អវិជ្ជា​ ​ចិត្ត​រមែង​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ ​ចុះ​ស៊ប់​ ​ក្នុង​ការ​ទំ​លាយ​អវិជ្ជា​ ​ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ​ ​ការ​ទំ​លាយ​អវិជ្ជា​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ឯង​ ​គប្បី​បាន​តាមប្រាថ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​ត្រពាំង​ស្មោកគ្រោក​ ​ដែល​កើតឡើង​ ​រាប់​ដោយ​ឆ្នាំ​ដ៏​ច្រើន​ ​បុរស​បើក​មាត់​រង្វះ​ ​សម្រាប់​បង្ហូរ​ចូល​ ​របស់​ត្រពាំង​នោះ​ ​បិទមាត់​រង្វះ​សម្រាប់​បង្ហូរ​ចេញ​ ​ភ្លៀង​សោត​ ​ក៏​បង្អុរ​នូវ​ធារទឹក​ ​ដោយ​ប្រពៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​ការ​ធ្លាយ​ភ្លឺត្រពាំង​នោះ​ ​ក៏​សម្រេច​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាន​ចេ​តោ​វិមុត្តិ​ ​ដ៏​ល្អិត​ណាមួយ​ ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ការ​ទំ​លាយ​អវិជ្ជា​ ​កាលបើ​លោក​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ការ​ទំ​លាយ​អវិជ្ជា​ ​ចិត្ត​រមែង​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ ​ចុះ​ស៊ប់​ ​ក្នុង​ការ​ទំ​លាយ​អវិជ្ជា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ទំ​លាយ​អវិជ្ជា​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ឯង​ ​គប្បី​បាន​តាមប្រាថ្នា​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះឯង​ ​តែង​មាន​ក្នុង​លោក​។​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636853703042927954
ទៅកាន់ទំព័រ៖