ព្រះត្រៃបិដក ភាគ ៤៣

 ​[​២៩​]​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​សួរ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​សារីបុត្ត​ ​ហេតុអ្វី​ ​បច្ច័យ​អ្វី​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​ ​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ភព​នេះ​។​ ​ម្នាល​អាវុសោ​ ​អានន្ទ​ ​សត្វ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជា​ ​ហានភាគិយ​សញ្ញា​ ​(​សញ្ញា​ជា​ចំណែក​វិនាស​)​ ​មិនដឹង​តាម​ ​ពិត​ថា​ ​នេះ​ជា​ ​ឋិតិ​ភាគិយ​សញ្ញា​ ​(​សញ្ញា​ជា​ចំណែក​តាំងនៅ​ ​គឺ​ស្មើដើម​)​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជា​ ​វិសេស​ភាគិយ​សញ្ញា​ ​(​សញ្ញា​ជា​ចំណែក​វិសេស​ឡើង​ ​គឺ​បាន​ចំណេញ​)​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជា​ ​និ​ព្វេ​ធ​ភាគិយ​សញ្ញា​ ​(​សញ្ញា​ជា​ចំណែក​ត្រាស់​ដឹង​)​។​ ​ម្នាល​អាវុសោ​ ​អានន្ទ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ភព​នេះ​។​ ​ម្នាល​អាវុសោ​ ​សារីបុត្ត​ ​ចុះ​ហេតុអ្វី​ ​បច្ច័យ​អ្វី​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ភព​នេះ​។​ ​ម្នាល​អាវុសោ​ ​អានន្ទ​ ​សត្វ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636853703238929165
ទៅកាន់ទំព័រ៖