ព្រះត្រៃបិដក ភាគ ៤៣
បានដឹងច្បាស់ពិតថា នេះជាហានភាគិយសញ្ញា បានដឹងច្បាស់តាមពិតថា នេះជាឋិតិភាគិយសញ្ញា បានដឹងច្បាស់តាមពិតថា នេះជាវិសេសភាគិយសញ្ញា បានដឹងច្បាស់ តាមពិតថា នេះជានិព្វេធភាគិយសញ្ញា។ ម្នាលអាវុសោ អានន្ទ នេះឯង ជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្នភពនេះឯង។
[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងអានន្ទចេតិយ
(១) ក្បែរភោគនគរ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទំាងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទំាងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង មហាបទេស (គ្រឿងសម្រាប់អាងយ៉ាងធំ) ៤ យ៉ាងនេះ អ្នកទាំងឡាយ ចូរស្តាប់ភាសិតនោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះមហាបទេស ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីនិយាយ យ៉ាងនេះថា
(១) វិហារជាទីនៅ របស់អានន្ទយក្ស។ អដ្ឋកថា។
ID: 636853703569728085
ទៅកាន់ទំព័រ៖