ព្រះត្រៃបិដក ភាគ ៤៣

​អ្នក​ទាំងឡាយ​ ​គប្បី​ដល់​នូវ​សេចក្តី​ចូលចិត្ត​ ​ក្នុង​ពាក្យ​នុ៎ះ​ថា​ ​នេះ​ជា​ព្រះពុទ្ធដីកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​នោះ​មែន​ ​ជា​ពាក្យ​ដែល​ព្រះសង្ឃ​នោះ​ ​រៀន​ត្រូវ​ល្អ​ហើយ​ ​ដោយពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​មហា​បទេស​ ​ជា​គំរប់​ពីរ​នេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ច្រើន​អង្គ​ ​នៅក្នុង​អាវាស​ឯណោះ​ ​សុទ្ធតែ​ជា​ពហុស្សូត​ ​ចេះចាំ​ក្នុង​គម្ពីរ​និកាយ​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​ខ្ញុំ​បាន​ស្តាប់​ ​បាន​ទទួល​ ​ចំពោះមុខ​ព្រះ​ថេរៈ​ទាំងនោះ​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​សា​សា្ត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំអាល​ត្រេកអរ​ ​កុំអាល​ឃាត់​ភាសិត​ ​របស់​ភិក្ខុ​នោះ​ឡើយ​ ​លុះ​អ្នក​ទាំងឡាយ​ ​មិន​ត្រេកអរ​ ​មិន​ឃាត់​ហើយ​ ​ត្រូវ​រៀន​នូវ​បទ​ ​និង​ព្យញ្ជនៈ​ទាំងនោះ​ ​ឲ្យ​ចំា​ល្អ​ ​ហើយ​ស្ទង់​មើលក្នុង​សូត្រ​ ​ប្រៀបធៀប​មើលក្នុង​វិន័យ​។​ ​បទ​ ​និង​ព្យញ្ជនៈ​ទាំងនោះ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ស្ទង់​មើលក្នុង​សូត្រ​ ​ប្រៀបធៀប​មើលក្នុង​វិន័យ​ទៅ​ហើយ​ ​បើ​មិន​ប្រជុំ​ចុះ​ក្នុង​សូត្រ​ ​ទាំង​មិនឃើញ​សម​ ​ក្នុង​វិន័យ​ផង​ទេ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដល់​នូវ​សេចក្តី​ចូលចិត្ត​ ​ក្នុង​ពាក្យ​នុ៎ះ​ថា​ ​នេះ​មិនមែន​ជា​ព្រះពុទ្ធដីកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​នោះ​ ​ដោយពិត​ ​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636853704505201591
ទៅកាន់ទំព័រ៖