ព្រះត្រៃបិដក ភាគ ៤៣
ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្តី ភិក្ខុនីក្តី ពិចារណាឃើញធម៌ ៤ ប្រការ ដែលមានក្នុងខ្លួន គប្បីចូលចិត្តថា អាត្មាអញ មិនសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ព្រោះការដែលមានធម៌ ៤ ប្រការនេះ នៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅថា ជាសេចក្តីមិនសាបសូន្យ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។ គឺការស្រាលស្តើងរាគៈ ១ ការស្រាលស្តើងទោសៈ ១ ការស្រាលស្តើងមោហៈ ១ មានបញ្ញាចក្ខុ ប្រព្រឹត្តទៅក្នុងឋានៈ និងអដា្ឋនៈដ៏ជ្រាលជ្រៅ ១។ ម្នាលអាវុសោទាំងឡាយ សហធម្មិកឯណាមួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី ពិចារណាឃើញធម៌ទាំង ៤ ប្រការនេះ ដែលមាននៅក្នុងខ្លួន គប្បីចូលចិត្តថា អាត្មាអញ មិនសាបសូន្យ ចាកកុសលធម៌ទាំងឡាយឡើយ ព្រោះការដែលមានធម៌ ៤ ប្រការនេះ នៅក្នុងខ្លួននុ៎ះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅថា ជាសេចក្ដីមិនសាបសូន្យ។
[៩] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះ ភិក្ខុនី ១រូប បានហៅបុរសម្នាក់ មកបង្គាប់ថា នែបុរសអើយ ចូរអ្នកមកអាយ ចូរអ្នកចូលរកព្រះអានន្ទជាម្ចាស់ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះបាទា ព្រះអានន្ទជាម្ចាស់ ដោយត្បូង តាមពាក្យរបស់យើងថា
ID: 636853690123679015
ទៅកាន់ទំព័រ៖