ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ភិក្ខុ​ជា​ថេរៈ​ ​១​ ​អង្គ​ ​នៅក្នុង​អាវាស​ឯណោះ​ ​ជា​ពហុស្សូត​ ​ចេះចាំ​ ​ក្នុង​គម្ពីរ​និកាយ​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​ខ្ញុំ​បាន​ស្តាប់​ ​បាន​ទទួល​ចំពោះ​ ​មុខ​ព្រះ​ថេរៈ​អង្គ​នោះ​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​សា​សា្ត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំអាល​ត្រេកអរ​ ​កុំអាល​ឃាត់​ភាសិត​ ​របស់​ភិក្ខុ​នោះ​ឡើយ​ ​លុះ​អ្នក​ទាំងឡាយ​ ​មិន​ត្រក​អរ​ ​មិន​ឃាត់​ហើយ​ ​គប្បី​រៀន​នូវ​បទ​ ​និង​ព្យញ្ជនៈ​ទាំងនោះ​ ​ឲ្យ​ចាំ​ល្អ​ ​ហើយ​ស្ទង់​មើលក្នុង​សូត្រ​ ​ប្រៀបធៀប​មើលក្នុង​វិន័យ​។​ ​បទ​ ​និង​ព្យញ្ជនៈ​ទាំងនោះ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ស្ទង់​មើលក្នុង​សូត្រ​ ​ប្រៀបធៀប​មើលក្នុង​ ​វិន័យ​ទៅ​ហើយ​ ​បើ​មិន​ប្រជុំ​ចុះ​ក្នុង​សូត្រ​ ​ទាំង​មិនឃើញ​សម​ ​ក្នុង​វិន័យ​ផង​ទេ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដល់​នូវ​សេចក្តី​ចូលចិត្ត​ ​ក្នុង​ពាក្យ​នុ៎ះ​ថា​ ​នេះ​មិនមែន​ជា​ព្រះពុទ្ធដីកា​ ​របស់​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​នោះ​ ​ដោយពិត​ ​ទំនងជា​ព្រះ​ថេរៈ​នោះ​ ​រៀន​ខុស​ ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចោល​ពាក្យ​នេះ​ ​ដោយ​ទំនង​ដូច្នេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គប្បី​និយាយ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ជា​ថេរៈ​ ​១​ ​អង្គ​ ​នៅក្នុង​អាវាស​ឯណោះ​ ​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636853704866162237
ទៅកាន់ទំព័រ៖