ព្រះត្រៃបិដក ភាគ ៤៣

​សមាទាន​ ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ឈ្លាស​ ​ក្នុង​ជយភូមិ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​បាញ់​បាន​ឆ្ងាយ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​ដោយ​បញ្ញា​ ​ដ៏​ប្រពៃ​តាមពិត​ ​នូវ​រូប​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ជា​រូប​ក្នុង​ខ្លួន​ក្ដី​ ​ក្រៅ​ខ្លួន​ក្ដី​ ​គ្រោតគ្រាត​ក្ដី​ ​ល្អិត​ក្ដី​ ​អាក្រក់​ក្ដី​ ​ល្អ​ក្ដី​ ​នៅ​ឆ្ងាយ​ក្ដី​ ​នៅ​ជិត​ក្ដី​ ​ទាំងអស់​នុ៎ះ​ ​យ៉ាងនេះ​ដូច្នេះ​ថា​ ​នុ៎ះ​មិនមែន​ ​របស់​អញ​ ​នុ៎ះ​មិនមែន​អញ​ ​នុ៎ះ​មិនមែន​ខ្លួន​អញ​ ​វេទនា​ណា​នីមួយ​.​.​.​ ​សញ្ញា​ណា​នីមួយ​.​.​.​ ​សង្ខារ​ទាំងឡាយ​ណា​នីមួយ​.​.​.​ ​ភិក្ខុ​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ ​នូវ​វិញ្ញាណ​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ជា​វិញ្ញាណ​ក្នុង​ខ្លួន​ក្ដី​ ​ក្រៅ​ខ្លួន​ក្ដី​ ​គ្រោតគ្រាត​ក្ដី​ ​ល្អិត​ក្ដី​ ​អាក្រក់​ក្ដី​ ​ល្អ​ក្ដី​ ​នៅ​ឆ្ងាយ​ក្ដី​ ​នៅ​ជិត​ក្ដី​ ​ទាំងអស់​នុ៎ះ​ ​យ៉ាងនេះ​ដូច្នេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​អញ​ ​នុ៎ះ​មិនមែន​ខ្លួន​អញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បាញ់​បាន​ឆ្ងាយ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​បាញ់​ត្រង់​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636853705790035080
ទៅកាន់ទំព័រ៖