ព្រះត្រៃបិដក ភាគ ៤៣

​មិន​មាន​សមណៈ​ក្ដី​ ​ព្រាហ្មណ៍​ក្ដី​ ​ទេវតា​ក្ដី​ ​មារ​ក្ដី​ ​ព្រហ្ម​ក្ដី​ ​ឬ​អ្នកណាមួយ​ ​ក្នុង​លោក​ ​ជា​អ្នកធានា​ថា​ ​របស់​ដែល​មាន​សេចក្ដីស្លាប់​ ​ជា​ធម្មតា​ ​កុំ​ស្លាប់​ឡើយ​ ​ដូច្នេះ​។​ ​មិន​មាន​សមណៈ​ក្ដី​ ​ព្រាហ្មណ៍​ក្ដី​ ​ទេវតា​ក្ដី​ ​មារ​ក្ដី​ ​ព្រហ្ម​ក្ដី​ ​ឬ​អ្នកណាមួយ​ ​ក្នុង​លោក​ ​ជា​អ្នកធានា​ថា​ ​បាបកម្ម​ទាំងឡាយ​ណា​ ​ដែល​ប្រកបដោយ​សេចក្ដី​សៅហ្មង​ ​ធ្វើឲ្យ​មាន​ភព​ថ្មី​ ​ប្រព្រឹត្តទៅ​ ​មួយអន្លើដោយ​សេចក្ដី​ក្រវល់ក្រវាយ​ ​មានទុក្ខ​ជា​ផល​ ​នាំឲ្យមាន​ជាតិ​ ​ជរា​ ​មរណៈ​តទៅ​ ​វិបាក​របស់​កម្ម​ទាំងនោះ​ ​កុំ​កើត​ឡើយ​ ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​មាន​សមណៈ​ក្ដី​ ​ព្រាហ្មណ៍​ក្ដី​ ​ទេវតា​ក្ដី​ ​មារ​ក្ដី​ ​ព្រហ្ម​ក្ដី​ ​ឬ​អ្នកណាមួយ​ ​ក្នុង​លោក​ ​ជា​អ្នកធានា​ធម៌​ ​ទាំង​ ​៤​ ​យ៉ាងនេះ​ឯង​បាន​ឡើយ​។​
 [​៣៣​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ក្នុង​ដែន​មគធៈ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្ដីរីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636853706182967554
ទៅកាន់ទំព័រ៖