ព្រះត្រៃបិដក ភាគ ៤៣
ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ អង្គុយ ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតម ដ៏ចំរើន យើងខ្ញុំតែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា អ្នកណាមួយ និយាយ ចំពោះរូប ដែលខ្លួនឃើញហើយថា ខ្ញុំបានឃើញយ៉ាងនេះ ឥតមានទោស អំពីអ្នកនោះ អ្នកណាមួយ និយាយចំពោះសំឡេង ដែលខ្លួនឮហើយថា ខ្ញុំបានឮយ៉ាងនេះ ឥតមាន ទោស អំពីអ្នកនោះ អ្នកណាមួយ និយាយចំពោះវត្ថុ ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវថា ខ្ញុំបានហិត ភ្លក់ ពាល់ត្រូវយ៉ាងនេះ ឥតមានទោស អំពីអ្នកនោះ អ្នកណាមួយ និយាយចំពោះវត្ថុ ដែលខ្លួនបានដឹងច្បាស់ (ដោយចិត្ត) ថា ខ្ញុំបានដឹងច្បាស់ យ៉ាងនេះ ឥតមានទោស អំពីអ្នកនោះទេ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលត្រូវតែនិយាយចំពោះរូបទាំងអស់ ដែលខ្លួនឃើញហើយទេ ម្នាលព្រាហ្មណ៍ តែថាតថាគត មិនពោលថា បុគ្គលមិនត្រូវនិយាយ ចំពោះរូបទាំងអស់ ដែលខ្លួនឃើញហើយទេ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលមិនត្រូវនិយាយ ចំពោះសំឡេងទាំងអស់ ដែលខ្លួនឮហើយទេ ម្នាលព្រាហ្មណ៍ តែថាតថាគត មិនពោលថា បុគ្គលមិនត្រូវនិយាយ ចំពោះសំឡេង ដែលខ្លួនឮហើយទេ
ID: 636853706351187176
ទៅកាន់ទំព័រ៖