ព្រះត្រៃបិដក ភាគ ៤៣
ម្នាលព្រាហ្មណ៍ តថាគត ពោលថា កាលបើបុគ្គលពោលចំពោះសំឡេងណា ដែលខ្លួនបានឮហើយ អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ បុគ្គលមិនគួរនិយាយចំពោះសំឡេង ដែលខ្លួនបានឮបែបនេះ ម្នាលព្រាហ្មណ៍ តថាគត ពោលថា កាលបើបុគ្គលនោះ ពោលចំពោះសំឡេងណា ដែលខ្លួនបានឮហើយ អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង បុគ្គលគួរនិយាយចំពោះសំឡេងបែបនេះ ម្នាលព្រាហ្មណ៍ តថាគតពោលថា កាលបើបុគ្គលពោលចំពោះក្លិន រស ផោដ្ឋព្វៈណា ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវហើយ អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ បុគ្គលមិនត្រូវនិយាយចំពោះក្លិន រស ផោដ្ឋព្វៈ ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវបែបនេះ ម្នាលព្រាហ្មណ៍ តថាគតពោលថា កាលបើបុគ្គលនោះ ពោលចំពោះ ក្លិន រស ផោដ្ឋព្វៈណា ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវហើយ អកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង បុគ្គលត្រូវនិយាយចំពោះក្លិន រស ផោដ្ឋព្វៈ ដែលខ្លួនបានហិត ភ្លក់ ពាល់ត្រូវបែបនេះ ម្នាលព្រាហ្មណ៍ តថាគត ពោលថា កាលបើបុគ្គលពោលចំពោះធម្មារម្មណ៍ណា ដែលខ្លួនដឹងច្បាស់ហើយ
ID: 636853706693026728
ទៅកាន់ទំព័រ៖