ព្រះត្រៃបិដក ភាគ ៤៣

​អកុសលធម៌​ទាំងឡាយ​ ​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​សាបសូន្យ​ទៅ​ ​បុគ្គល​មិន​ត្រូវ​និយាយ​ ​ចំពោះ​ធម្មារម្មណ៍​ ​ដែល​ខ្លួន​បានដឹង​ច្បាស់​បែបនេះ​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​ពោល​ថា​ ​កាលបើ​បុគ្គល​នោះ​ ​ពោល​ចំពោះ​ធម្មារម្មណ៍​ណា​ ​ដែល​ខ្លួន​បានដឹង​ច្បាស់​ហើយ​ ​អកុសលធម៌​ទាំងឡាយ​ ​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​ចំរើន​ឡើង​ ​បុគ្គល​ត្រូវ​និយាយចំ​ពោះ​ធម្មារម្មណ៍​ ​ដែល​ខ្លួន​បានដឹង​ច្បាស់​បែបនេះ​។​ ​លំដាប់នោះ​ ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​ត្រេកអរ​ ​រីករាយ​ ​នឹង​ភាសិត​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​ថយចេញ​ទៅ​។​
 [​៣៤​]​ ​គ្រានោះ​ ​ជានុ​ស្សោ​ណិ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្ដីរីករាយ​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ជានុ​ស្សោ​ណិ​ ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​យើងខ្ញុំ​ ​តែង​និយាយ​យ៉ាងនេះ​ ​តែង​យល់​យ៉ាងនេះ​ថា​ ​បុគ្គល​អ្នកមាន​សេចក្ដីស្លាប់​ជា​ធម្មតា​ ​មិន​ខ្លាច​ ​មិន​តក់ស្លុត​ ​នឹង​សេចក្ដីស្លាប់​ ​មិនដែល​ ​មាន​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​អ្នកមាន​សេចក្ដីស្លាប់​ជា​ធម្មតា​ ​ខ្លាច​ ​តក់ស្លុត​ ​នឹង​សេចក្ដីស្លាប់​ក៏​មាន​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636853706927760154
ទៅកាន់ទំព័រ៖