ព្រះត្រៃបិដក ភាគ ៤៣
មិនទាន់បា្រសចាក ចំណងក្នុងកាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា រាងកាយជាទីស្រឡាញ់ នឹងលះបង់អាត្មាអញ អាត្មាអញ នឹងលះបង់រាងកាយជាទីស្រឡាញ់ដែរ។ បុគ្គលនោះ ក៏សោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុត នឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើអំពើជាទីការពារភ័យ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើលាមក ហើយបុគ្គលនោះ ក៏កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ មិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើអំពើជាទីការពារភ័យ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើលាមក អើហ្ន៎ គតិរបស់បុគ្គល ដែលមិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើអំពើជាទីការពារភ័យ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើលាមក ត្រឹមណា អាត្មាអញ លះលោកនេះហើយ នឹងទៅកាន់គតិនោះ។
ID: 636853707308041905
ទៅកាន់ទំព័រ៖