ព្រះត្រៃបិដក ភាគ ៤៣

​បុគ្គល​នោះ​ ​ក៏​សោកស្ដាយ​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​យំទួញ​ ​ដល់​នូវ​សេចក្ដី​វង្វេង​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​អ្នកមាន​សេចក្ដីស្លាប់​ ​ជា​ធម្មតា​នេះឯង​ ​តែង​ខ្លាច​ ​តក់ស្លុត​ ​នឹង​សេចក្ដីស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​សេចក្ដី​សន្ទិះ​ ​សង្ស័យ​ ​មិន​ជឿស៊ប់​ ​ក្នុង​ព្រះ​សទ្ធម្ម​ ​បុគ្គល​នោះ​ ​កើតរោគ​ធ្ងន់​ណាមួយ​ ​កាលបើ​បុគ្គល​នោះ​ ​កើតរោគ​ធ្ងន់​ណាមួយ​ហើយ​ ​តែង​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឱ​ ​អាត្មាអញ​ ​មាន​សេចក្ដី​សន្ទិះ​ ​សង្ស័យ​ ​មិន​ជឿស៊ប់​ក្នុង​ព្រះ​សទ្ធម្ម​។​ ​បុគ្គល​នោះ​ ​ក៏​សោកស្ដាយ​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​យំទួញ​ ​ដល់​នូវ​សេចក្ដី​វង្វេង​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​អ្នកមាន​សេចក្ដីស្លាប់​ ​ជា​ធម្មតា​នេះឯង​ ​តែង​ខ្លាច​ ​តក់ស្លុត​នឹង​សេចក្ដីស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​អ្នកមាន​សេចក្ដីស្លាប់​ ​ជា​ធម្មតា​ ​៤​ ​ពួក​នេះឯង​ ​តែង​ខ្លាច​ ​តក់ស្លុត​នឹង​សេចក្ដីស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​បុគ្គល​អ្នកមាន​សេចក្ដីស្លាប់​ ​ជា​ធម្មតា​ ​មិន​ខ្លាច​ ​មិន​តក់ស្លុត​ ​នឹង​សេចក្ដីស្លាប់​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្ន​ក​បា្រស​ចាក​តម្រេក​ ​បា្រស​ចាក​សេចក្ដី​ពេញចិត្ត​ ​បា្រស​ចាក​សេចក្ដី​ស្រឡាញ់​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636853707490282328
ទៅកាន់ទំព័រ៖