ព្រះត្រៃបិដក ភាគ ៤៣

​បា្រស​ចាក​សេចក្ដីស្រេកឃ្លាន​ ​បា្រស​ចាក​សេចក្ដី​ក្ដៅក្រហាយ​ ​បា្រស​ចាក​ចំណង់​ ​ក្នុង​កាម​ទាំងឡាយ​ ​បុគ្គល​នោះ​ ​កើតរោគ​ធ្ងន់​ណាមួយ​ ​កាលបើ​បុគ្គល​នោះ​ ​កើតរោគ​ធ្ងន់​ណាមួយ​ហើយ​ ​មិនដែល​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាម​ទាំងឡាយ​ ​ដែល​ជាទីស្រឡាញ់​ ​នឹង​លះបង់​ ​អាត្មាអញ​ ​អាត្មាអញ​ ​មុខ​ជា​នឹង​លះបង់​កាម​ទាំងឡាយ​ ​ជាទីស្រឡាញ់​ដែរ​។​ ​បុគ្គល​នោះ​ ​មិន​សោកស្ដាយ​ ​មិន​លំបាក​ ​មិន​ខ្សឹកខ្សួល​ ​មិន​គក់​ទ្រូង​ ​យំទួញ​ ​មិនដល់​នូវ​សេចក្ដី​វង្វេង​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​អ្នកមាន​សេចក្ដីស្លាប់​ ​ជា​ធម្មតា​នេះឯង​ ​តែង​មិន​ខ្លាច​ ​មិន​តក់ស្លុត​នឹង​សេចក្ដីស្លាប់​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្ន​ក​បា្រស​ចាក​តម្រេក​ ​បា្រស​ចាក​សេចក្ដី​ពេញចិត្ត​ ​បា្រស​ចាក​សេចក្ដី​ស្រឡាញ់​ ​បា្រស​ចាក​សេចក្ដីស្រេកឃ្លាន​ ​បា្រស​ចាក​សេចក្ដី​ក្ដៅក្រហាយ​ ​បា្រស​ចាក​ចំណង់​ ​ក្នុង​កាយ​ ​បុគ្គល​នោះ​ ​កើតរោគ​ធ្ងន់​ណាមួយ​ ​កាលបើ​បុគ្គល​នោះ​ ​កើតរោគ​ធ្ងន់​ណាមួយ​ហើយ​ ​មិនដែល​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឱ​រាងកាយ​ ​ដែល​ជាទីស្រឡាញ់​ ​នឹង​លះបង់​អាត្មាអញ​ ​អាត្មាអញ​ ​មុខ​ជា​នឹង​លះបង់​រាងកាយ​ជាទីស្រឡាញ់​ដែរ​។​ ​បុគ្គល​នោះ​ ​មិន​សោកស្ដាយ​ ​មិន​លំបាក​ ​មិន​ខ្សឹកខ្សួល​ ​មិន​គក់​ទ្រូង​យំទួញ​ ​មិនដល់​នូវ​សេចក្ដី​វង្វេង​។​ ​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636853707662482178
ទៅកាន់ទំព័រ៖