ព្រះត្រៃបិដក ភាគ ៤៣

​និង​បរិ​ព្វា​ជ​ក​ឯទៀត​ ​ដែល​មានឈ្មោះ​ល្បីល្បាញ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្ដេច​ចេញ​ចាកទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ទ្រង់​ស្ដេច​ចូល​ទៅ​ឯ​បរិ​ព្វា​ជ​កា​រាម​ ​ក្បែរ​ឆ្នេរ​ស្ទឹង​សប្បិ​នី​នោះ​។​ ​កាលដែល​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យ​តិរិ្ថយ​ ​ទាំងនោះ​ ​អង្គុយ​ប្រជុំ​សន្និបាត​ ​ក្នុង​សម័យ​នោះ​ឯង​ ​អន្តរាកថា​នេះ​ ​កើតឡើង​ថា​ ​សច្ចៈ​ ​របស់​ពួក​ព្រាហ្មណ៍​ ​ដូច្នេះ​ខ្លះ​ ​សច្ចៈ​របស់​ពួក​ព្រាហ្មណ៍​ ​ដូច្នេះ​ខ្លះ​ ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្ដេច​ចូល​ទៅ​រក​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ហើយ​ ​ទើប​ត្រាស់​សួ​របរិ​ព្វា​ជ​ក​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នា​លប​រិ​ព្វា​ជ​ក​ទាំងឡាយ​ ​អម្បាញ់មិញ​ ​អ្នក​ទាំងឡាយ​ ​អង្គុយ​ប្រជុំ​ ​និយាយ​គ្នា​អំពី​រឿង​អ្វី​ ​មួយទៀត​ ​អន្តរាកថា​ ​របស់​អ្នក​ទាំងឡាយ​ ​ដូចម្ដេច​ ​ដែល​បញ្ឈប់​ដាច់​ទៅ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលដែល​យើងខ្ញុំ​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​ទីនេះ​ ​អន្តរាកថា​នេះ​ ​កើតឡើង​ថា​ ​សច្ចៈ​របស់​ពួក​ព្រាហ្មណ៍​ ​ដូច្នេះ​ខ្លះ​ ​សច្ចៈ​របស់​ ​ពួក​ព្រាហ្មណ៍​ ​ដូច្នេះ​ខ្លះ​ ​។​ ​ម្នា​លប​រិ​ព្វា​ជ​ក​ទាំងឡាយ​ ​សច្ចៈ​របស់​ពួក​ព្រាហ្មណ៍​នេះ​ ​មាន​ ​៤​ ​ដែល​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បា្រ​ជ្ញា​ ​ដ៏​ក្រៃលែង​ ​ដោយខ្លួនឯង​ហើយ​ ​ទើប​ប្រកាស​ឲ្យដឹង​ច្បាស់​។​ ​សច្ចៈ​របស់​ពួក​ព្រាហ្មណ៍​ ​៤​ ​តើ​ដូចម្ដេច​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636853708221774167
ទៅកាន់ទំព័រ៖