ព្រះត្រៃបិដក ភាគ ៤៣

ម្នា​លប​រិ​ព្វា​ជ​ក​ ​ទាំងឡាយ​ ​ព្រាហ្មណ៍​(​១​)​ ​ក្នុង​លោក​នេះ​ ​ពោល​យ៉ាងនេះ​ថា​ ​សត្វ​ទាំងពួង​ ​មិន​គួរ​សម្លាប់​ ​ព្រាហ្មណ៍​ ​កាល​ពោល​ដូច្នេះ​ ​ឈ្មោះថា​ ​ពោល​ពាក្យសច្ចៈ​ ​មិនមែន​ពោល​មុសា​ ​ព្រាហ្មណ៍​នោះ​ ​មិន​ប្រកាន់​ថា​ ​ជា​សមណៈ​ ​មិន​ប្រកាន់​ថា​ ​ជា​ព្រាហ្មណ៍​ ​មិន​ប្រកាន់​ថា​ ​អញ​ ​ប្រសើរ​ជាងគេ​ ​មិន​ប្រកាន់​ថា​ ​អញ​ស្មើនឹង​គេ​ ​មិន​ប្រកាន់​ថា​ ​អញ​ថោកទាប​ជាងគេ​ ​ព្រោះតែ​ការ​សម្លាប់​នោះ​ ​គ្រាន់តែ​ប្រតិបត្តិ​ដើម្បី​អាណិត​ ​អនុគ្រោះ​ ​ចំពោះ​សត្វ​ទាំងឡាយ​ ​ព្រោះ​ការ​ត្រាស់​ដឹង​សច្ចៈ​នោះ​ ​ក្នុង​ការ​មិន​សម្លាប់​នោះ​ប៉ុណ្ណោះ​។​ ​ម្នា​លប​រិ​ព្វា​ជ​ក​ទាំងឡាយ​ ​មួយទៀត​ ​ព្រាហ្មណ៍​ពោល​យ៉ាងនេះ​ថា​ ​កាម​ទាំងពួង​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្ដីប្រែ​ប្រួល​ជា​ធម្មតា​ ​ព្រាហ្មណ៍​ ​កាល​ពោល​ដូច្នេះ​ ​ឈ្មោះថា​ ​ពោល​ពាក្យសច្ចៈ​ ​មិនមែន​ពោល​មុសា​ ​ព្រាហ្មណ៍​នោះ​ ​មិន​ប្រកាន់​ថា​ជា​សមណៈ​ ​មិន​ប្រកាន់​ថា​ជា​ព្រាហ្មណ៍​ ​មិន​ប្រកាន់​ថា​ ​អញ​ប្រសើរ​ជាងគេ​ ​មិន​ប្រកាន់​ថា​ ​អញ​ស្មើនឹង​គេ​ ​មិន​ប្រកាន់​ថា​ ​អញ​ថោកទាប​ជាងគេ​ ​ព្រោះតែ​សេចក្ដីយល់​នោះ​ ​គ្រាន់តែ​ប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​ធុញទ្រាន់​ ​រំលត់​កាម​ទាំងឡាយ​ ​ព្រោះ​ការ​ត្រាស់​ដឹង​ ​នូវ​សច្ចៈ​នោះ​ ​ក្នុង​ដំណើរ​នោះ​ប៉ុណ្ណោះ​។​ ​ម្នា​លប​រិ​ព្វា​ជ​ក​ទាំងឡាយ​ ​មួយទៀត​ ​ព្រាហ្មណ៍​ពោល​យ៉ាងនេះ​ថា​ ​ភព​ទាំងពួង​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្ដីប្រែ​ប្រួល​ ​ជា​ធម្មតា​ ​
​(​១​)​ ​ព្រាហ្មណ៍​ ​ក្នុង​ទីនេះ​ ​សំដៅយក​សមណៈ​ ​ក្នុង​ពុទ្ធសាសនា​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636853708524021455
ទៅកាន់ទំព័រ៖