ព្រះត្រៃបិដក ភាគ ៤៣

​ហើយ​ចូល​ទៅកាន់​លំនៅ​នាង​ភិក្ខុនី​។​ ​ឯ​ភិក្ខុនី​នោះ​ ​បានឃើញ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​និមន្ត​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​សិង​លើ​គ្រែ​ ​ដណ្តប់​ទទូរ​ទាំង​ក្បាល​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅត្រង់​ទី​ ​ដែល​នាង​ភិក្ខុនី​នោះ​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់​ហើយ​ ​ទើប​និយាយទៅ​នឹង​នាង​ភិក្ខុនី​នោះ​ ​ដូច្នោះ​ថា​ ​ម្នាលនាង​ ​កាយ​នេះ​ ​កើតមក​ដោយ​អាហារ​ ​បុគ្គល​អាស្រ័យ​នូវ​អាហារ​ហើយ​ ​គប្បី​លះ​អាហារ​ចេញ​ ​ម្នាលនាង​ ​កាយ​នេះ​ ​កើតមក​ដោយ​តណ្ហា​ ​បុគ្គល​អាស្រ័យ​នូវ​តណ្ហា​ហើយ​ ​គប្បី​លះ​តណ្ហា​ចេញ​ ​ម្នាលនាង​ ​កាយ​នេះ​ ​កើតមក​ដោយ​មានះ​ ​បុគ្គល​អាស្រ័យ​នូវ​មានះ​ហើយ​ ​គប្បី​លះ​មានះ​ចេញ​ ​ម្នាលនាង​ ​កាយ​នេះ​ ​កើតមក​ដោយ​មេថុន​ ​បុគ្គល​ត្រូវ​លះបង់​នូវ​មេថុន​ចេញ​ ​ព្រោះថា​ ​មេថុន​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ថា​ ​ជា​ទោស​សម្លាប់​នូវ​ហេតុ​។​ ​ក៏​ពាក្យ​ដែល​យើង​ពោល​ហើយ​ថា​ ​ម្នាលនាង​ ​កាយ​នេះ​ ​កើតមក​ដោយ​អាហារ​ ​បុគ្គល​អាស្រ័យ​នូវ​អាហារ​ហើយ​ ​គប្បី​លះ​អាហារ​ចេញ​ ​ដូច្នេះ​នេះ​ ​ពាក្យ​នុ៎ះ​ ​យើង​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​ម្នាលនាង​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បរិភោគ​នូវ​អាហារ​ ​ពិចារណា​ដោយ​ឧបាយ​ ​មិន​បរិភោគ​ដើម្បី​លេង​ទេ​ ​មិន​បរិភោគ​ដើម្បី​ស្រវឹង​ទេ​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636853690534462511
ទៅកាន់ទំព័រ៖