ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ ​សេចក្ដី​ឆ្លាស​របស់​អ្នក​ស្រួល​ហើយ​ ​សេចក្ដី​វាងវៃ​របស់​អ្នក​ ​ស្រួល​ហើយ​ ​សេចក្ដី​សាកសួរ​របស់​អ្នក​ ​ល្អ​ហើយ​ ​ដ្បិត​អ្នក​បាន​សួរ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ដែល​ព្រះអង្គ​ត្រាស់​ថា​ ​បុគ្គល​អ្នកចេះដឹង​ ​មា​នបា្រ​ជ្ញា​ចាក់ធ្លុះ​ ​បុគ្គល​អ្នកចេះដឹង​ ​មា​នបា្រ​ជ្ញា​ចាក់ធ្លុះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​អ្នក​បាន​ស្ដាប់​ ​មាន​ប្រាជ្ញា​ចាក់ធ្លុះ​ ​ដោយហេតុ​ដូចម្ដេច​។​ ​បពិត្រ​ ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងនោះ​មែន​។​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានឮ​ថា​ ​នេះ​ទុក្ខ​ ​ក៏​ចាក់ធ្លុះ​ ​យល់​សេចក្ដី​នៃ​ធម៌​នោះ​ ​ដោយ​បា្រ​ជ្ញា​ ​បានឮ​ថា​ ​នេះ​ទុក្ខ​សមុទ័យ​ ​ក៏​ចាក់ធ្លុះ​ ​យល់​សេចក្ដី​នៃ​ធម៌​នោះ​ ​ដោយ​បា្រ​ជ្ញា​ ​បានឮ​ថា​ ​នេះ​ទុក្ខនិរោធ​ ​ក៏​ចាក់ធ្លុះ​ ​យល់​សេចក្ដី​ ​នៃ​ធម៌​នោះ​ ​ដោយ​បា្រ​ជ្ញា​ ​បានឮ​ថា​ ​នេះ​ទុក្ខនិរោធ​គា​មិនិ​បដិបទា​ ​ក៏​ចាក់ធ្លុះ​ ​យល់​សេចក្ដី​ ​នៃ​ធម៌​នោះ​ ​ដោយ​បា្រ​ជ្ញា​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​អ្នកចេះដឹង​ ​មា​នបា្រ​ជ្ញា​ចាក់ធ្លុះ​ ​យ៉ាងនេះ​ឯង​។​ ​ភិក្ខុ​នោះ​ ​ត្រេកអរ​ ​រីករាយ​នឹង​ភាសិត​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​សាធុ​ ​ព្រះអង្គ​ ​ហើយក៏​ក្រាបទូល​សួរ​ប្រស្នា​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​តទៅទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ដែល​ព្រះអង្គ​ត្រាស់​ថា​ ​បណ្ឌិត​ ​អ្នក​មា​នបា្រ​ជ្ញា​ច្រើន​ ​បណ្ឌិត​អ្នក​មា​នបា្រ​ជ្ញា​ច្រើន​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ជា​បណ្ឌិត​ ​អ្នក​មា​នបា្រ​ជ្ញា​ច្រើន​ ​តើ​ដោយហេតុ​ដូចម្ដេច​។​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636853709343158307
ទៅកាន់ទំព័រ៖