ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ភិក្ខុ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ម្នាល​ភិក្ខុ​ ​សេចក្ដី​ឆ្លាស​របស់​អ្នក​ ​ស្រួល​ហើយ​ ​សេចក្ដី​វាងវៃ​របស់​អ្នក​ ​ស្រួល​ហើយ​ ​សេចក្ដី​សាកសួរ​របស់​អ្នក​ ​ល្អ​ហើយ​ ​ដ្បិត​អ្នក​បាន​សួរ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ដែល​ព្រះអង្គ​ត្រាស់​ថា​ ​បណ្ឌិត​អ្នក​មា​នបា្រ​ជ្ញា​ច្រើន​ ​បណ្ឌិត​អ្នក​មា​នបា្រ​ជ្ញា​ច្រើន​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ជា​បណ្ឌិត​អ្នក​មា​នបា្រ​ជ្ញា​ច្រើន​ ​តើ​ដោយហេតុ​ដូចម្ដេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងនោះ​មែន​។​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុ​ជា​បណ្ឌិត​ ​អ្នក​មា​នបា្រ​ជ្ញា​ច្រើន​ ​ក្នុង​សាសនា​នេះ​ ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួន​ ​មិន​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ ​មិន​គិត​ដើម្បី​បៀតបៀន​ ​ទាំងពីរ​ខាង​ ​កាលបើ​គិត​ ​ក៏​គិតតែ​ប្រយោជន៍​ខ្លួន​ ​ប្រយោជន៍​អ្នកដទៃ​ ​ប្រយោជន៍​ទាំងពីរ​ខាង​ ​និង​ប្រយោជន៍​ដល់​លោក​ទាំងមូល​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុ​ជា​បណ្ឌិត​អ្នក​មា​នបា្រ​ជ្ញា​ច្រើន​ ​យ៉ាងនេះ​ឯង​។​
 [​៣៧​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​ ​មគធៈ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្ដីរីករាយ​ ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​រួចហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636853709620514171
ទៅកាន់ទំព័រ៖