ព្រះត្រៃបិដក ភាគ ៤៣

​លុះ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​អង្គុយ​ ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អសប្បុរស​ ​គប្បី​ស្គាល់​អសប្បុរស​ដូចគ្នា​ថា​ ​អ្នកនេះ​ជា​អសប្បុរស​ ​បាន​ដែរ​ឬ​ ​ម្នាល​ ​ព្រាហ្មណ៍​ ​ការណ៍​នុ៎ះ​ ​មិន​សម​ហេតុ​ ​មិន​សម​ផល​ទេ​ ​ដែល​អសប្បុរស​ ​គប្បី​ស្គាល់​ ​អសប្បុរស​ថា​ ​អ្នកនេះ​ ​ជា​អសប្បុរស​ ​ដូច្នេះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​អសប្បុរស​ ​គប្បី​ស្គាល់​សប្បុរស​ថា​ ​អ្នកនេះ​ ​ជា​សប្បុរស​ ​បាន​ដែរ​ឬ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការណ៍​នុ៎ះ​ ​ក៏​មិន​សម​ហេតុ​ ​មិន​សម​ផល​ដែរ​ ​ដែល​ថា​ ​អសប្បុរស​ ​គប្បី​ស្គាល់​សប្បុរស​ថា​ ​អ្នកនេះ​ ​ជា​សប្បុរស​ ​ដូច្នេះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សប្បុរស​ ​គប្បី​ស្គាល់​សប្បុរស​ ​ដូចគ្នា​ថា​ ​អ្នកនេះ​ ​ជា​សប្បុរស​ ​បាន​ដែរ​ឬ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការណ៍​នុ៎ះ​ ​ទើប​មាន​ទំនង​ ​ដែល​ថា​ ​សប្បុរស​ ​គប្បី​ស្គាល់​សប្បុរស​ដូចគ្នា​ថា​ ​អ្នកនេះ​ ​ជា​សប្បុរស​ ​ដូច្នេះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​សប្បុរស​ ​គប្បី​ស្គាល់​អសប្បុរស​ថា​ ​អ្នកនេះ​ ​ជា​អសប្បុរស​ ​បាន​ដែរ​ឬ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការណ៍​នុ៎ះ​ ​ក៏​មាន​ទំនង​ដែរ​ ​ដែល​សប្បុរស​ ​គប្បី​ស្គាល់​អសប្បុរស​ថា​ ​អ្នកនេះ​ ​ជា​អសប្បុរស​ ​ដូច្នេះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636853709804044668
ទៅកាន់ទំព័រ៖