ព្រះត្រៃបិដក ភាគ ៤៣

​ហើយ​នាំគ្នា​ធ្វើ​សេចក្តី​ឱនលំទោន​ខ្ពស់​បំផុត​ ​យ៉ាងនេះ​ ​គឺ​ថ្វាយបង្គំ​ ​ក្រោក​ទទួល​ ​ប្រណម្យ​ដៃ​ ​ធ្វើ​សេចក្ដី​គោរព​ ​ក្នុង​សមណ​រាម​បុត្រ​។​ ​ប៉ុន្ដែ​តោ​ទេយ្យ​ព្រាហ្មណ៍​ ​ត្រឡប់ជា​ណែនាំ​ពួក​ជន​ទាំងនោះ​ ​ដោយ​ន័យ​នេះ​ថា​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​សំគាល់​សេចក្ដី​នោះ​ ​ដូចម្ដេច​ ​ស្ដេច​ឯ​ឡេយ្យ​ជា​អ្ន​ក​បា្រ​ជ្ញ​ ​អាច​យល់​ប្រយោជន៍​គ្រាន់បើ​ ​ជាង​ពួក​អ្ន​ក​បា្រ​ជ្ញ​ ​ដែល​អាច​យល់​ប្រយោជន៍​គ្រាន់បើ​ ​ក្នុង​កិច្ច​តូច​ ​និង​កិច្ច​ធំ​ ​ក្នុង​ពាក្យសំដី​ទាប​ខ្ពស់​ទាំងឡាយ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​យ៉ាងហ្នឹងហើយ​ ​ស្ដេច​ឯ​ឡេយ្យ​ ​ជា​អ្ន​ក​បា្រ​ជ្ញ​ ​អាច​យល់​ប្រយោជន៍​គ្រាន់បើ​ ​ជាង​ពួក​អ្ន​ក​បា្រ​ជ្ញ​ ​ដែល​អាច​យល់​ប្រយោជន៍​គ្រាន់បើ​ ​ក្នុង​កិច្ច​តូច​ ​និង​កិច្ច​ធំ​ ​ក្នុង​ពាក្យសំដី​ទាប​ខ្ពស់​ទាំងឡាយ​ ​យ៉ាងនេះ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​សមណ​រាម​បុត្រ​ ​ជា​អ្ន​ក​បា្រ​ជ្ញ​ ​គ្រាន់បើ​ជាង​ស្ដេច​ឯ​ឡេយ្យ​ ​ដែល​ជា​អ្ន​ក​បា្រ​ជ្ញ​ ​សមណ​រាម​បុត្រ​នោះ​ ​ជា​អ្នក​អាច​យល់​ប្រយោជន៍​គ្រាន់បើ​ ​ជាង​ស្ដេច​ឯ​ឡេយ្យ​ ​ដែល​ជា​អ្នក​អាច​យល់​ប្រយោជន៍​គ្រាន់បើ​ ​ក្នុង​កិច្ច​តូច​ ​និង​កិច្ច​ធំ​ ​ក្នុង​ពាក្យសំដី​ទាប​ខ្ពស់​ទាំងឡាយ​ ​ហេតុ​នោះ​ ​បាន​ជា​ស្ដេច​ឯ​ឡេយ្យ​ ​ជ្រះថ្លា​ខ្លាំង​ ​ក្នុង​សមណ​រាម​បុត្រ​ ​ថែមទាំង​ធ្វើ​សេចក្ដី​ឱនលំទោន​ ​ខ្ពស់​បំផុត​ ​យ៉ាងនេះ​ ​គឺ​ ​ថ្វាយបង្គំ​ ​ក្រោក​ទទួល​ ​ប្រណម្យ​ដៃ​ ​ធ្វើ​សេចក្ដី​គោរព​ ​ក្នុង​សមណ​រាម​បុត្រ​។​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​សំគាល់​សេចក្ដី​នោះ​ ​ដូចម្ដេច​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636853710205727643
ទៅកាន់ទំព័រ៖