ព្រះត្រៃបិដក ភាគ ៤៣

​ពួក​បរិវារ​ ​របស់​ស្ដេច​ឯ​ឡេយ្យ​ ​គឺ​ ​យម​កៈ​ ​មោ​គ្គ​ល្លៈ​ ​ឧគ្គៈ​ ​នា​វិ​នា​កី​ ​គន្ធ​ព្វៈ​ ​អគ្គិ​វេស្សៈ​ ​សុទ្ធតែ​ជា​អ្ន​ក​បា្រ​ជ្ញ​ ​អាច​យល់​ប្រយោជន៍​គ្រាន់បើ​ ​ជាង​ពួក​អ្ន​ក​បា្រ​ជ្ញ​ ​ដែល​អាច​យល់​ប្រយោជន៍​គ្រាន់បើ​ ​ក្នុង​កិច្ច​តូច​ ​និង​កិច្ច​ធំ​ ​ក្នុង​ពាក្យសំដី​ទាប​ខ្ពស់​ទាំងឡាយ​។​ ​នែអ្នក​ដ៏​ចំរើន​ ​យ៉ាងហ្នឹងហើយ​ ​ពួក​បរិវារ​របស់​ស្ដេច​ឯ​ឡេយ្យ​ ​គឺ​ ​យម​កៈ​ ​មោ​គ្គ​ល្លៈ​ ​ឧគ្គៈ​ ​នា​វិ​នា​កី​ ​គន្ធ​ព្វៈ​ ​អគ្គិ​វេស្សៈ​ ​ជា​អ្ន​ក​បា្រ​ជ្ញ​ ​អាច​យល់​ប្រយោជន៍​គ្រាន់បើ​ ​ជាង​ពួក​អ្ន​ក​បា្រ​ជ្ញ​ ​អាច​យល់​ប្រយោជន៍​គ្រាន់បើ​ ​ក្នុង​កិច្ច​តូច​ ​និង​កិច្ច​ធំ​ ​ក្នុង​ពាក្យសំដី​ទាប​ខ្ពស់​ទាំងឡាយ​។​ ​នែអ្នក​ដ៏​ចំរើន​ ​សមណ​រាម​បុត្រ​ ​ជា​អ្ន​ក​បា្រ​ជ្ញ​ ​គ្រាន់បើ​ជាង​ពួក​បរិវារ​ ​របស់​ស្ដេច​ឯ​ឡេយ្យ​ ​ដែល​ជា​អ្ន​ក​បា្រ​ជ្ញ​ ​ជា​អ្នក​យល់​ប្រយោជន៍​គ្រាន់បើ​ ​ជាង​ពួក​បរិវារ​ ​ដែល​អាច​យល់​ប្រយោជន៍​គ្រាន់បើ​ ​ក្នុង​កិច្ច​តូច​ ​និង​កិច្ច​ធំ​ ​ក្នុង​ពាក្យសំដី​ទាប​ខ្ពស់​ទាំងឡាយ​ ​ហេតុ​នោះ​ ​បាន​ជាពួក​បរិវារ​ ​របស់​ស្ដេច​ឯ​ឡេយ្យ​ ​ជ្រះថ្លា​ខ្លាំង​ ​ក្នុង​សមណ​រាម​បុត្រ​ ​ទាំង​ធ្វើ​សេចក្ដី​ឱនលំទោន​ ​ខ្ពស់​បំផុត​ ​យ៉ាងនេះ​គឺ​ ​ថា្វយ​បង្គំ​ ​ក្រោក​ទទួល​ ​ប្រណម្យ​ដៃ​ ​ធ្វើ​សេចក្ដី​គោរព​ ​ក្នុង​សមណ​រាម​បុត្រ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​ព្រោះ​ពាក្យ​នេះ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាន​ត្រាស់​ត្រូវហើយ​ថា​ ​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636853710447481470
ទៅកាន់ទំព័រ៖