ព្រះត្រៃបិដក ភាគ ៤៣

​ម្នាល​ព្រាហ្មណ៍​ ​ការណ៍​នុ៎ះ​ ​មិន​សម​ហេតុ​ ​មិន​សម​ផល​ទេ​ ​ដែល​ថា​អសប្បុរស​ ​គប្បី​ស្គាល់​អសប្បុរស​ថា​ ​អ្នកនេះ​ ​ជា​អសប្បុរស​ ​ដូច្នេះ​។​ ​ម្នាល​ពា្រហ្មណ៍​ ​ការណ៍​នុ៎ះ​ ​ក៏​មិន​សម​ហេតុ​ ​មិន​សម​ផល​ដែរ​ ​ដែល​ថា​ ​អសប្បុរស​ ​គប្បី​ស្គាល់​សប្បុរស​ថា​ ​អ្នកនេះ​ ​ជា​សប្បុរស​ ​ដូច្នេះ​ ​ម្នាល​ព្រាហ្មណ៍​ ​ការណ៍​នុ៎ះ​ ​ទើប​មាន​ទំនង​ ​ដែល​ថា​ ​សប្បុរស​ ​គប្បី​ស្គាល់​សប្បុរស​បាន​ថា​ ​អ្នកនេះ​ ​ជា​សប្បុរស​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការណ៍​នុ៎ះ​ ​ក៏​មាន​ទំនង​ដែរ​ ​ដែល​ថា​ ​សប្បុរស​ ​គប្បី​ស្គាល់​ ​អសប្បុរស​ថា​ ​អ្នកនេះ​ ​ជា​អសប្បុរស​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​យើងខ្ញុំ​នឹង​ទៅ​ឥឡូវ​ ​នេះ​ ​ព្រោះ​យើងខ្ញុំ​ ​ជា​អ្នកមាន​កិច្ច​ច្រើន​ ​មានការ​ត្រូវ​ធ្វើ​ច្រើន​។​ ​ម្នាល​ព្រាហ្មណ៍​ ​ឥឡូវនេះ​ ​អ្នក​សំគាល់​នូវ​កាលគួរ​ចុះ​។​ ​លំដាប់នោះ​ ​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​រីករាយ​ ​អនុមោទនា​ភាសិត​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ក្រោក​ចាកទី​អង្គុយ​ ​ចេញទៅ​។​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636853710614751038
ទៅកាន់ទំព័រ៖